សង្គម

តែប៉ុណ្ណេះលែងខ្លាចអត់កន្លែងដេកហើយ! អាជ្ញាធរខេត្តព្រះសីហនុត្រៀមតង់រាប់រយតង់ សម្រាប់ទទួលភ្ញៀវទេសចរណ៍នាឪកាសបុណ្យឆ្លងឆ្នាំ

BY
Khmernote Media
December 31, 2018

ខេត្តព្រះសីហនុ-មន្ទីរទេសចរណ៍ខេត្តព្រះសីហនុប្រកាសជូនជាដំណឹងថា មន្ទីរទេសចរណ៍ សហការជាមួយនិងរដ្ឋបាលខេត្តព្រះសីហនុ​ នឹងដាក់តង់ជួលចំនួន​ ៣០០តង់​ នាឱកាសបុណ្យឆ្លងឆ្នាំ​ ២០១៨-២០១៩​ នៅចុងឆ្នេរអូឈើទាល (ឆ្នេរអតីតអារីស្តុន​) ដេីម្បីអោយភ្ញៀវទេចរណ៍អាចសម្រាកកំសាន្ត​បាន ពេលមកឆ្លងឆ្នាំសកល ។ ក្នុងនោះដែររដ្ឋបាលខេត្តបានរៀបចំភ្លេីងបំភ្លឺពេលរាត្រី បន្ទប់ទឹកស្អាត​ បង្គន់ចល័តចំនួន​ ៤០​កន្លែង និងបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់​មួយចំនួនទៀតសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ​ នៅក្នុងតំបន់បោះតង់នោះ​។ សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងតាមTel.012 625 567 ៕

Share This Post: