៤គោលដៅដែលអ្នកអាចធ្វើដំណើរកម្សាន្តជាមួយម៉ូតូ Royal Enfield ក្នុងឱកាសថ្ងៃបុណ្យអុំទូក
- BY
- Naren
- November 1, 2022
តើអ្នកមានគោលដៅដំណើរទេសចរណ៍ ក្នុងអំឡុងពេលពេញមួយសប្តាហ៍នៃពិធីបុណ្យអុំទូកក្នុងខែ វិច្ឆិកា ឆ្នាំ២០២២នេះទេ? ប្រសិនបើអ្នកជា biker ដែលចូលចិត្តជិះម៉ូតូយូរជាមួយទិដ្ឋភាពធម្មជាតិតាមផ្លូវ ម៉ូតូ Royal Enfield គួរតែជាជម្រើសរបស់អ្នកសម្រាប់អ្នកស្រលាញ់ម៉ូតូធំ។ នៅក្នុងអត្ថបទខាងក្រោមនេះ អ្នកនឹងឃើញថាម៉ូតូ Royal Enfield ម៉ូឌែលនីមួយៗអាចនាំអ្នកទៅកាន់៤កន្លែងផ្សេងគ្នា!

កាហ្វេ brown នៅក្នុងខេត្តព្រះសីហនុ

ជាមួយនឹងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុថ្មី លោកអ្នកគ្រាន់តែចំណាយពេល ១ម៉ោងកន្លះដើម្បីទៅដល់ហាងកាហ្វេ brown ដែលស្ថិតនៅមាត់ឆ្នេរដ៏ស្រស់ត្រកាល។ ជាមួយនឹងផ្លូវដ៏រលូន និងស្រស់ស្អាតបែបនេះ អ្នកអាចសាកល្បងម៉ូតូម៉ាស៊ីនភ្លោះ two-cylinders Royal Enfield GT Continental និង Interceptor 650cc។ ម៉ូតូម៉ូឌែលនេះដែលនាំអ្នកត្រលប់ទៅរក Royal Enfield’s legendary parallel twin cylinder engine។ ម៉ូតូនេះមានកំលាំងម៉ាស៊ីនខ្លាំង ៤៧សេះ ក្នុងរង្វិលជុំម៉ាស៊ីន ៧២៥០ rpm បើនិយាយអំពី Maximum Torque វិញវាមានកំលាំង ៥២Nm ក្នុងរង្វិលជុំម៉ាស៊ីន ៥២៥០rpm ក្នុង១នាទី។
ស្រុកវាលវែង នៃខេត្តពោធិ៍សាត់

នេះជាដំណើរកម្សាន្តបោះជំរំវែងបំផុតដែលអ្នកអាចធ្វើទៅបានជាមួយនឹងមិត្តភក្តិរបស់អ្នក។ ដោយចាប់ផ្តើមតាមផ្លូវជាតិលេខ៥ អ្នកអាចឈប់សម្រាក នៅភ្នំឧដុង្គ មុននឹងបន្តដំណើរឆ្ពោះទៅផ្លូវលេខ៥៥ ប្រសិនបើអ្នកធ្វើដំណើរតាមរថយន្ត វាអាចចំណាយពេលប្រហែល ៦ ម៉ោងកន្លះពីរាជធានីភ្នំពេញដែលមានចម្ងាយជិត ៣០០គីឡូម៉ែត្រ។ តែបើអ្នកជាអ្នកផ្សងព្រេងដែលចូលចិត្តដំណើរកម្សាន្តតែម្នាក់ឯងនោះ មិនគួរមើលរំលង ម៉ូតូ Royal Enfield Himalayan ឡើយ ព្រោះតែម៉ូឌែលនេះត្រូវបានគេស្គាល់ថា “All road, no road” ជាពិសេស ប្រព័ន្ធហ្រ្វាំង ABS ដែលធានាសុវត្ថិភាពសម្រាប់គ្រប់ស្ថានភាពផ្លូវដែលអ្នកជួបប្រទះ។ ប្រសិនបើអ្នកកំពុងស្វែងរកដំណើរផ្សងព្រេងឯករាជ្យដែលចំណាយពេលតិចជាងប្រហែល ៤ម៉ោង អ្នកគួរតែជ្រើសយក Royal Enfield Himalayan 411cc។
Damboung ខេត្តកំពត

វាជាការពិតចំណាយពេលជិះលំហែកាយពីភ្នំពេញទៅកំពត ប្រហែល២ម៉ោងជាមួយនឹងចម្ងាយ ១៥២គីឡូម៉ែត្រ តែអ្នកនឹងត្រូវអស់សាំងតែ ៤.៥ លីត្រប៉ុណ្ណោះ ជាមួយនឹងRoyal Enfield Meteor 350cc ឬ Classic 350cc។ លើសពីនេះខេត្តកំពត មានកន្លែងរមណីយដ្ឋានដ៏អស្ចារ្យជាច្រើនដែលត្រូវរុករកបន្ថែមទៀត ហើយវាពិតជាសាកសមបំផុតជាមួយ Royal Enfield Meteor 350 សម្រាប់បច្ចេកវិទ្យាខ្ពស់បំផុតដែលបំពាក់ដោយប្រព័ន្ធ Tripper Navigation System និងកាន់តែពិសេសជាមួយ USB Charging port អាចទាក់ទាញបេះដូងរបស់អ្នក ដោយសារវាមានពណ៌ខុសៗគ្នាក្នុងការជ្រើសរើស។ អ្នកកាន់តែធ្វើដំណើរជាមួយ Meteor ជីវិតរបស់អ្នកកាន់តែមានភាពបត់បែន និងការជ្រើសរើសជម្រើសដ៏ឆ្លាតវៃ។
ICF Wave Park ខេត្ត សៀមរាប

កន្លែងកម្សាន្តនៅសៀមរាបតែមួយគត់ដែលអ្នកអាចជិះស្គីទឹក ទីតាំងនេះត្រូវបានណែនាំថាជាកន្លែងដែលសក្តិសមក្នុងការចំណាយពេលឈប់សម្រាករបស់អ្នកជាមួយនឹងទិដ្ឋភាពខេត្តសៀមរាបផងដែរ។ជាមួយនឹងទឹកដីដ៏ចំណាស់បំផុតនៃអង្គរ ដែលគ្របដណ្តប់ដោយប្រាសាទបុរាណល្បីៗ និងរាប់មិនអស់ ម៉ូតូ Royal Enfield Classic 500 ពិតជាសាកសមទៅទីនោះជាមួយអ្នកសម្រាប់រូបរាង classical ដ៏ល្អឥតខ្ចោះ។ ស្រមៃថាជិះ Classic bike ទៅប្រាសាទអង្គរវត្ត ពិតជាសកម្មភាពដ៏ឡូយមែន។ ពីភ្នំពេញទៅសៀមរាបដែលធ្វើដំណើរអ្នកប្រហែលពី ៣ទៅ៤ម៉ោង ជាមួយនឹងផ្លូវចម្ងាយប្រមាណជាជាង៣០០គីឡូម៉ែត្រ។ ដំណើរវែងឆ្ងាយនេះជាសំណាងល្អជាមួយនឹង Classic 500cc វាជាម៉ូតូដែលមានផាសុកភាពណាស់។ មានឈ្នាន់ខាងមុខ, ដៃម៉ូតូរាងទាញបញ្ឈរ និងកម្ពស់កៅអីទាប បង្កើតបានជារូបរាងត្រីកោណ ដែលធ្វើឱ្យការជិះប្រកបដោយផាសុកភាព ដែលសាកសមសម្រាប់ប្រជាជនអាស៊ី។ បើនិយាយពីកម្លាំងវិញ Classic ផ្តល់នូវកម្លាំងបង្វិលទាបនៅ RPM ខ្ពស់សម្រាប់ថាមពលទាញអតិបរិមាពីបដិវត្តទាបធ្វើឱ្យដែលធ្វើឱ្យទិសដៅដ៏វែងឆ្ងាយរបស់អ្នកមិនមានបញ្ហាកើតឡើង៕





- Share This Post:






