PR

ក្រុមហ៊ុន MG Cambodia បានបង្កើតកម្មវិធីជប់លៀង Halloween សម្រាប់កុមារកំព្រាយ៉ាងរីករាយ និងផ្តល់នូវភាពកក់ក្តៅបំផុត

BY
Khmernote Media
November 3, 2022

ពិធីបុណ្យ Halloween ត្រូវបានប្រារព្ធឡើងនៅរៀងរាល់ចុងខែតុលានៅតាមបណ្តាប្រទេសជាច្រើនប៉ែកអឺរ៉ុបនិងអាស៊ី ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ជារៀងរាល់ឆ្នាំនៅតាមបណ្តាសាលារៀនឯកជន ឬហាងលក់ទំនិញក្នុងរាជធានីភ្នំពេញតែងតែប្រារព្ធពិធីបុណ្យ Halloween និងបង្កើតជាកម្មវិធីតូចៗហើយតែងខ្លួនជាគូរមុខជាស្ទីលបែប Halloween ទៀតផង។ ពិធីបុណ្យនេះបានធ្វើឡើងដើម្បីផ្តល់នូវការចែករំលែកជាកាដូរ ឬស្ករគ្រាប់ដើម្បីបង្កើតនូវអនុស្សាវរីយ៏ដ៏ល្អជាមួយគ្នា។

ថ្មីៗនេះដែរកាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុន MG Cambodia បានប្រារព្ធពិធីជប់លៀងសម្រាប់បុណ្យ Halloween នៅអគារតាំងបង្ហាញរថយន្ត MG ដោយបានអញ្ផើញកុមារកំព្រាពីសមាគមន៏ស្នាមញញឹមកុមារប្រមាណជាង២០នាក់ដើម្បីចូលរួមនិងផ្តល់នូវភាពរីករាយដល់កុមារកំព្រាទាំងនោះជាមួយនឹងការលេងហ្គេមប្រកួតប្រជែងតែងមុខយ៉ាងសប្បាយនិងការធ្វើការជាក្រុមដ៏កក់ក្តៅបំផុត។ តាមរយៈរូបភាពដែលបានបង្ហោះលើផេកផ្លូវការក្រុមហ៊ុន MG Cambodia បានបង្ហាញពីភាពរីករាយជាមួយស្នាមសើចប្រកបដោយភាពកក់ក្តៅនិងក្តីស្រឡាញ់រវាងក្រុមការងារនិងកុមារកំព្រាទាំងអស់។ បន្ថែមលើសពីនេះ កុមារៗបានធ្វើដំណើរយ៉ាងមានផាសុកភាព និងសុវត្ថិភាពជាមួយរថយន្ត MG ហើយបានទទួលនូវកាដូរដ៏ស្រស់ស្អាត និងការញាំអាហារជាច្រើនមុខដែលរៀបចំដោយក្រុមហ៊ុន MG ផងដែរ។

យើងតែងតែឃើញថាក្រុមហ៊ុន MG Cambodia បានផ្តល់នូវអនុស្សាវរីយ៏ល្អៗបំផុតមិនថាកុមារកំព្រានោះទេ ពួកគេតែងទទួលបានភាពកក់ក្តៅ និងការចងចាំមួយដ៏ល្អជាមួយយីហោ MG។ ការសហការណ៏គ្នាយ៉ាងល្អរវាងក្រុមហ៊ុន MG Cambodia និងសមាគមន៏ស្នាមញញឹមកុមារ ដើម្បីបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងផ្តល់នូវភាពរីករាយ និងស្នាមញញឹមសម្រាប់កុមារកំព្រាដែលខ្វះខាត ហើយក្រុមហ៊ុន MG Cambodia ក៏បានថ្លែងអំណរគុណដល់អតិថិជនពួកគេផងដែរដែលតែងតែគាំទ្ររថយន្ត MG និងជម្រុញលើកទឹកចិត្តឱ្យក្រុមហ៊ុនបង្កើតកម្មវិធីល្អៗសសម្រាប់កុមារកំព្រា ហើយកម្មវិធីទាំងអស់នេះក៏ជាចំណែកមួយដ៏ធំនៃការចូលរួមរបស់អតិថិជនផងដែរ។

Share This Post: