បច្ចេកវិទ្យា

កាន់តែកៀកថ្ងៃបង្ហាញ ស្រាប់តែលេចរូបរាង Huawei P20 Lite

BY
Khmernote Media
March 5, 2018

មិនដល់១ខែទៀតទេ ក្រុមហ៊ុនអេឡិចត្រូនិកដ៏ល្បីរបស់ចិន Huawei នឹងដាក់បង្ហាញស្មាតហ្វូនថ្មីរបស់ខ្លួន ហើយគេជឿជាក់ថា ស្មាតហ្វូនដែលនឹងបង្ហាញខ្លួននោះគឺ P20។

ប្រភពព័ត៌មានបរទេសបានឲ្យដឹងថាទៀត P20 Lite ដែលជាស្មាតហ្វូនត្រកូល P ធន់កណ្តាលនឹងបង្ហាញខ្លួនផងដែរ។ ខណៈការបង្ហាញជាផ្លូវការខិតជិតមកដល់ ស្រាប់តែពេលថ្មីៗនេះ លេចធ្លាយរូបរាងរបស់ P20 Lite ពណ៌ខៀវដិតតែម្តង។ តាមរយៈប្រភពពត័ត៌មានលេចធ្លាយបានឲ្យដឹងថា P20 Lite មានបំពាក់កាមេរ៉ាភ្លោះ ប្រើបន្ទះឈីប Kirin 659 processor RAM 4GB RAM អេក្រង់ 5.6-inch ថ្មទំហំ 3,520 mAh និង ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo។

ក្រុមហ៊ុន Huawei នឹងធ្វើការដាក់បង្ហាញជាផ្លូវស្មាតហ្វូនត្រកូល P ដែលគេជឿជាក់ថា មាន P20, P20 Lite និង P20 Pro នៅថ្ងៃទី២៧ ខែមីនា ខាងមុខនេះ៕

Share This Post: