បច្ចេកវិទ្យា

លេចធ្លាយរូបរាងស្មាតហ្វូនត្រកូល Galaxy ថ្មី មានម៉ូដសក់ឆកតូចនៅលើក្បាល

BY
Khmernote Media
January 5, 2019

ស្មាតហ្វូនស៊េរី Galaxy M របស់ក្រុមហ៊ុនន Samsung កំពុងតែបន្តលេចធ្លាយជាបន្តបន្ទាប់ ទោះបីជាថ្ងៃដាក់បង្ហាញខ្លួនជាផ្លូវការរបស់ Galaxy M ទាំង៣ស៊េរី កាន់តែកៀកចូលមកដល់ក៏ដោយ ។ ហើយថ្មីៗនេះ មានរូបភាពបែកធ្លាយថ្មីមួយទៀតរបស់ Galaxy M20 ដែលក្នុងរូបភាព បានបង្ហាញឲ្យឃើញច្បាស់ពីអេក្រង់ Infinity V ដែលយើងស្គាល់ថាឆកតំណក់ទឹក ។ ពាក្យចចាមអារ៉ាម បាននិយាយថា Galaxy M20 អាចនឹងមានគែមស្ដើងជាង Galaxy Note9 បន្តិច និងមានកម្រាស់ស្ដើងជាងផងដែរ បើបែបនេះមែន វាពិតជាល្អសម្រាប់ Galaxy M20 ។

កាមេរ៉ាខាងក្រោយរបស់ M20 នឹងមានទំហំ 13 មេហ្គាភិចសែល និងមួយគ្រាប់ទៀត 5 មេហ្គាភិចសែល ជាមួយនិងភ្លើង LED មួយគ្រាប់ និងទ្រនាប់ស្កែនក្រយ៉ៅដៃ ហើយ Galaxy M20 ប្រើប្រាស់រន្ធ USB-C និងរន្ធដោតកាស 3.5 មីលីម៉ែត្រ។ ស្មាតហ្វូន M20 ត្រូវបានគេនិយាយថានឹងមានថាមពលថ្មរហូតដល់ទៅ 5,000 mAh ដែលជាទូរស័ព្ទរបស់ក្រុមហ៊ុន Samsung មានថាមពលថ្មធំបំផុតដែលមិនធ្លាប់មាន ។ ទំហំអេក្រង់របស់វានឹងមានទំហំ 6.13 អ៊ីញ (ជាមួយ FHD + resolution) ហើយវាអាចនឹងបំពាក់ដោយ Exynos 7904 SoC ដែលមាន RAM ទំហំ 3GB ។ សម្រាប់ទំហំផ្ទុកអ្នកនឹងទទួលបាន 32 និង 64GB ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena

Share This Post: