បែកធ្លាយវីដេអូមួយ បង្ហាញអំពីថេប្លេត ដែលអាចបត់ចេញជាទូរស័ព្ទបានរបស់ក្រុមហ៊ុន Xiaomi (មានវីដេអូ)
- BY
- autoadmin
- January 5, 2019
ថ្មីៗនេះក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន Xiaomi បានបែកធ្លាយនូវវីដេអូ ថេប្លេត (Tablet) ដែលមានសមត្ថភាពអាចផ្លាស់ប្តូរទៅជាស្មាតហ្វូនមួយទៀត។ វីដេអូនៃឧបករណ៍នេះត្រូវបានចែករំលែកដោយអ្នកលេងបណ្តាញសង្គម Twitter ជាពិសេសរឿងបែកធ្លាយបច្ចេកវិទ្យាថ្មីដ៏ល្បីល្បាញម្នាក់លោក Evan Blass ដែលបង្ហាញពីមនុស្សម្នាក់កំពុងចុចចូលក្នុងកម្មវិធីផែនទីមួយលើ Tablet របស់គាត់ បន្ទាប់មកក៏បត់វាចេញជាទូរស័ព្ទ។
លោក Evan Blass គាត់បាននិយាយថា មិនដឹងថាវីដេអូ ឬឧបករណ៍នេះនឹងអាចមានពិតនោះទេ ប៉ុន្តែគាត់ត្រូវបានគេប្រាប់ថា ឧបករណ៍បានធ្វើឡើងដោយក្រុមហ៊ុន Xiaomi។ យ៉ាងណាមិញក្រុមហ៊ុន Xiaomi មិនទាន់បានឆ្លើយតបនឹងសំណើសុំធ្វើអត្ថាធិប្បាយលើវីដេអូលេចធ្លាយនេះទេ។ ហើយបើវាជារឿងពិត ក្រុមហ៊ុន Xiaomi គឺកំពុងតែស្ថិតក្នុងចំណោមក្រុមហ៊ុនផ្សេងទៀតដែលកំពុងធ្វើការលើឧបករណ៍ដែលអាចបត់បាន រួមទាំងក្រុមហ៊ុនអេឡិចត្រូនិចយក្ស Samsung ផងដែរ៕




អត្ថបទ៖ លីដា
ប្រភព៖ independent
- Share This Post:






