ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិការណ៍ រត់ពាក់កណ្ដាលម៉ារ៉ាតុនអន្តរជាតិ នៅបរិវេណមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី៤ ខែធ្នូនេះ

    BY Khmernote Media December 3, 2022
    អាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិការណ៍ រត់ពាក់កណ្ដាលម៉ារ៉ាតុនអន្តរជាតិ នៅបរិវេណមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី៤ ខែធ្នូនេះ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍ រត់ពាក់កណ្ដាលម៉ារ៉ាតុនអន្តរជាតិ នៅបរិវេណមុខប្រាសាទអង្គរវត្ត ។

    អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជូនដំណឹងដល់សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរជាតិអប្សរា នឹង រៀបចំព្រឹត្តការណ៍ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុនអន្តរជាតិលើកទី២៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប លើវិញ្ញាសាររត់ប្រណាំងចំនួន០៤ប្រភេទ ដូចខាងក្រោម៖

    -ចម្ងាយ២១គីឡូម៉ែត្រ មានអ្នកចូលរួម ១,៧៥០នាក់ ចាប់ផ្តើមរត់ ម៉ោង៥ និង៤៥នាទី
    -ចម្ងាយ១០គីឡូម៉ែត្រ មានអ្នកចូលរួម ៣,៤២០នាក់ ចាប់ផ្តើមរត់ ម៉ោង៦ និង០០នាទី
    -ចម្ងាយ០៥គីឡូម៉ែត្រ មានអ្នកចូលរួម ១,៤០០នាក់ ចាប់ផ្តើមរត់ ម៉ោង៦ និង១៥នាទី
    -ចម្ងាយ០៣គីឡូម៉ែត្រ មានអ្នកចូលរួម ៨០០នាក់ ចាប់ផ្តើមរត់ ម៉ោង៥ និង៣០នាទី។

    កម្មវិធីដែលមានភ្ញៀវចូលរួមប្រមាណ ៧,០០០នាក់នេះ (ភ្ញៀវអន្តរជាតិ ១,៧០០នាក់ មកពី៦៩ប្រទេស ផ្សេងគ្នា) រួមបញ្ចូលផងដែរកីឡាករជាជនពិការ គ្រោងនឹងបញ្ចប់នៅម៉ោង៩ និង០០នាទីព្រឹក។

    ក្នុងន័យដើម្បីជៀសវាង ការកកស្ទះចរាចរណ៍ និងផលប៉ះពាល់ដល់ការទស្សនានានា អាជ្ញាធរជាតិអប្សរាស្នើសាធារណជនទាំងអស់ ជាពិសេសភ្ញៀវ ទេសចរជាតិ-អន្តរជាតិ មេត្តាជៀសវាងការធ្វើដំណើរទស្សនារមណីយដ្ឋាន ក្នុងចន្លោះថិរវេលាបញ្ជាក់ជូនខាងលើនេះ៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    Share This Post: