ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បេក្ខជន​ប្រឡងបាក់ឌុប​ម្នាក់នៅខេត្ត​ឧត្តរមានជ័យ វិជ្ជមានកូវីដ ត្រូវ​បាន​ដាក់ឱ្យប្រឡងក្នុងបន្ទប់ដាច់ដោយឡែក

    BY Khmernote Media December 5, 2022
    បេក្ខជន​ប្រឡងបាក់ឌុប​ម្នាក់នៅខេត្ត​ឧត្តរមានជ័យ វិជ្ជមានកូវីដ ត្រូវ​បាន​ដាក់ឱ្យប្រឡងក្នុងបន្ទប់ដាច់ដោយឡែក

    (ឧត្តរមានជ័យ)៖ ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ នៅទូទាំងប្រទេសបានចាប់ផ្តើមជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ​។ ក្នុងនោះផងដែលយោងតាមការបង្ហោះរបស់ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បានឱ្យដឹងថា បេក្ខជន​ប្រឡងបាក់ឌុប​ម្នាក់នៅខេត្ត​ឧត្តរមានជ័យ​ ​​ត្រូវ​បាន​ដាក់អោយនៅបន្ទប់ប្រឡងដាច់ដោយឡែក ក៏ព្រោះតែបេក្ខជនរូបនេះមាន​​វិជ្ជមានកូវីដ​ ​១៩​។

    អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បានឱ្យដឹងថា ៖ «ថ្ងៃ​ទី០៥/១២/២០២២ បេក្ខជន​ឈ្មោះ​ វ៉ាន់​ សុខឿន​ (ស)​ បន្ទប់​:​១១​ លេខតុ:២៦១​ វិជ្ជមានកូវីដ​១៩។ គាត់​ត្រូវ​បាន​ដាក់អោយនៅបន្ទប់ប្រឡងដាច់ដោយឡែក។ លោកប្រធាន​មន្ទីរ​ អប់រំ​ យុវជន​ និងកីឡា​ ខេត្តឧត្តរមានជ័យ​ បានយកទូសម្លាប់មេរោគ ពីមន្ទីរ អ.យ.ក.​ មកដាក់នៅបន្ទប់ពិសេស ដេីម្បីសម្លាប់មេរោគលេីសន្លឹកកិច្ចការរបស់បេក្ខជនដែលវិជ្ជមានកូវីដ១៩​ ដោយមានខាងសុខាភិបាលបានពិនិត្យនិងឯកភាព។»៕

    ប្រភព៖ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

    Share This Post: