សកម្មភាពឆែកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទពីបេក្ខជន មុនពេលចូលទៅក្នុងបន្ទប់ប្រឡង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សកម្មភាពឆែករកសំណៅឯកសារ និង ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ពីបេក្ខជន មុនពេលចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង សម្រាប់រសៀលថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ ប្រឡង៖ ០៥ ធ្នូ ២០២២ ត្រូវធ្វើឡើងដោយគណកម្មការអនុរក្ស ក្រោមការជួយត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឱ្យការប្រឡងប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ច្បាប់យុត្តិធម៌តម្លាភាព និង លទ្ធផលទទួលបាន។

ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ៕





ប្រភព៖ MoEYS Cambodia