ព័ត៌មានជាតិ
កម្ពុជា នឹងបញ្ចូនអ្នកបច្ចេកទេសទៅគុយបា ដើម្បីបង្ហាត់បង្ហាញដោយផ្ទាល់អំពីការដាំដុះដំណាំស្រូវ
BY Naren
December 6, 2022
(ភ្នំពេញ)៖ ក្នុងឱកាស ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោកជំទាវ Liurka Rodriguez Barrios អគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា បានជួបពិភាក្សាការងារកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តម ឌិត ទីណា បានថ្លែងអំណរគុណដល់លោកជំទាវ ដែលបានអញ្ជើញឯកឧត្តម និងមន្ដ្រីនៃក្រសួងកសិកម្ម ទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបា។ ឯកឧត្តម ក៏បានសម្ដែងការស្វាគមន៍ចំពោះបំណងរបស់លោកជំទាវ ដែលស្នើឱ្យកម្ពុជាបញ្ចូនអ្នកបច្ចេកទេសដំណាំស្រូវទៅគុយបា ដើម្បីធ្វើការពិសោធន៍និងបង្ហាត់បង្ហាញដោយផ្ទាល់អំពីការដាំដុះដំណាំស្រូវ។ ជាការឆ្លើយតប កម្ពុជានឹងរៀបចំគណៈប្រតិភូកម្ពុជាមួយក្រុម ដែលក្នុងនោះមានការចូលរួមពីមន្ដ្រីជំនាញនៃក្រសួងកសិកម្ម ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីពិនិត្យ សិក្សា និងឈានទៅអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ នៅប្រទេសគុយបា៕



