ព័ត៌មានជាតិ
ឯកអគ្គរាជ/រដ្ឋទូត តំណាងអង្គទូត ព្រមទាំងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា អញ្ជើញទៅមើលដោយផ្ទាល់ សកម្មភាពរំលោភបំពានរបស់ថៃ នៅឃុំថ្មដា
BY SOMATEY
March 27, 2026
នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ នេះ បណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ព្រមទាំងអង្គការអន្តរជាតិធំៗ ប្រចាំកម្ពុជា អញ្ជើញទៅមើលដោយផ្ទាល់ភ្នែកនូវសកម្មភាពរំលោភបំពានដែនអធិបតេយ្យកម្ពុជា នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សកម្មភាពទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់លិខិតតវ៉ាជាបន្តបន្ទាប់ តាមរយៈក្រសួងការបរទេស និងតែងតែបញ្ជាក់ម្តងហើយម្តងទៀត គឺប្រកាន់ជំហរដាច់ខាត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើកម្លាំងឡើយ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ត្រូវរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានវត្តមានប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។







ប្រភព ក្រសួងព័ត៍មាន