ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅកោះច្រែង ខេត្តក្រចេះ ជាទីតាំងទេសចរណ៍ ដែលមានសក្តានុពលមួយ និងមានបរិស្ថានធម្មជាតិជុំវិញកោះ

    BY soknita March 27, 2026
    រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅកោះច្រែង ខេត្តក្រចេះ ជាទីតាំងទេសចរណ៍ ដែលមានសក្តានុពលមួយ និងមានបរិស្ថានធម្មជាតិជុំវិញកោះ

    (ខេត្តក្រចេះ)៖ តាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនះ បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៅកោះច្រែង ខេត្តក្រចេះ ដើម្បីវាយតម្លៃសក្តានុពលទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានផ្លូវចូលទៅកាន់តំបន់ ទីតាំងសេវាកម្មទេសចរណ៍ និងបរិស្ថានធម្មជាតិជុំវិញកោះផងដែរ។

    ចំពោះកោះច្រែង គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ ស្ថិតនៅក្នុងខេត្តក្រចេះ តាមដងទន្លេមេគង្គ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយក្នុងដំណើរការចុះពិនិត្យនេះដែរ ត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយក្នុងការបង្កើនការយកចិត្តទុកដាក់លើតំបន់កោះច្រែង និងជំរុញឱ្យមានគម្រោងអភិវឌ្ឍន៍ទេសចរណ៍ថ្មីៗនៅតំបន់នេះ នាពេលខាងមុខ៕

    ប្រភព៖ ក្រសួងទេសចរណ៍

    Share This Post: