អន្តរជាតិ

អ្នកចាត់ការទូទៅរបស់ជម្រើសជាតិជប៉ុនបានឱនគោរពអ្នកគាំទ្រ បន្ទាប់ពីក្រុមរបស់ខ្លួនបានចាញ់ក្រុមជម្រើសជាតិក្រូអាស៊ីដោយបាល់កាត់សេចក្ដី

BY
autoadmin
December 6, 2022

លោក Hajime Moriyasu អ្នកចាត់ការទូទៅរបស់ជម្រើសជប៉ុនត្រូវបានគេមើលឃើញថា បានធ្វើការឱនគោរពចំពោះអ្នកគាំទ្រ ដែលបានធ្វើដំណើរមកកាន់ប្រទេសកាតាដើម្បីគាំទ្រក្រុមរបស់ពួកគេ បន្ទាប់ពីចាញ់ការប្រកួតជាមួយជម្រើសជាតក្រូអាស៊ី។

ជម្រាបផងដែរថា ក្រុមសាមូរ៉ៃជប៉ុនកាលពីយប់មិញនេះបានចាញ់ជម្រើសជាតិក្រូអាស៊ី ក្រោមលទ្ធផលបាល់កាត់សេចក្ដី ១ ទល់នឹង ៣ បន្ទាប់ពីបញ្ចប់ការប្រកួតពេញម៉ោង និងម៉ោងបន្ថែម ១៥នាទី ២ដង ក្រោមលទ្ធផល ១ ទល់នឹង ១។ ការពិតទៅជម្រើសជាតិជប៉ុនធ្វើបានល្អនៅតង់ទី១ ដោយការនាំមុខគូប្រគួត ១ ទល់នឹង ០ ប៉ុន្តែដល់តង់ទី២ ជម្រើសជាតិក្រូអាស៊ីបានតាមស្មើ ១ ទល់នឹង ១ វិញ៕

អត្ថបទ៖ លីដា

Share This Post: