ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ត្រូវប្រឡងបាក់ឌុបឆ្នាំនេះ
- BY
- Naren
- December 6, 2022
(បាត់ដំបង)៖ ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ដែលមានភាពល្បីល្បាញ ទទួលបានការស្រលាញ់ចូលចិត្តពីមហាជន នៅឆ្នាំនេះបានចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិ ដោយយោងតាមហ្វេសប៊ុកផេក Anti-Corruption Unit បានឱ្យដឹងថា តារាចម្រៀងរូបនេះកំពុងតែប្រឡងនៅមណ្ឌលសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង។

ក្នុងនោះផងដែរ នៅឆ្នាំដែលខ្លួនត្រូវប្រឡង ពេជ្រ ថៃ ក៏បានផ្អាកការងារសិល្បៈមួយរយៈធំដើម្បីមើលមេរៀនប្រឡង និងប្រកាសទទួលការងារវិញក្រោយពេលបញ្ចប់ការប្រឡង។ មហាជនជាអ្នកគាំទ្រ ពេជ្រ ថៃ ជាច្រើនក៏បាននាំគ្នាជូនពរ តារាចម្រៀងរូបនេះឱ្យប្រឡងជាប់ ជាពិសេសបាននិទ្ទេសល្អផងដែរ៕


- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






