ព័ត៌មានជាតិ
លោក ពុយ គា ត្រូវបានជ្រើសតាំងជាប្រធានក្លិបអ្នកកាសែតកម្ពុជា ក្រោយលោក ប៉ែន បូណា បានសុំលាឈប់
BY Naren
December 6, 2022
(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹង របស់ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានឱ្យដឹងថា ដោយលោក ប៉ែន បូណា ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងយោងតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់ ក.អ.ក លោក ប៉ែន បូណា បានសុំលាឈប់ពីប្រធានក្លិប។

ដូច្នេះដើម្បីបន្តនិរន្តរភាពរបស់ក្លិប គណៈកម្មាធិការនាយក ក.អ.ក បានសម្រេចជ្រើសតាំង៖ ១ – លោក ពុយ គា ជាប្រធានក្លិបអ្នកកាសែតកម្ពុជា ២ – លោក ខៀវ កូទ្បា ជាអគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា។ ហើយ ក្លិបអ្នកកាសែតកម្ពុជា នឹងរៀបចំសមាជដើម្បីបោះឆ្នោតជ្រើសរើសប្រធាននិងអគ្គលេខាធិការឱ្យស្របតាម លក្ខន្តិកៈរបស់ខ្លួននាពេលវេលាសមស្របក្នុងពេលឆាប់ៗខាងមុខ៕

