ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចជំនាញ កំពុងតែធ្វេីការស្រាវជ្រាវរកម្ចាស់គណនីដែលបង្ហោះព័ត៌មានក្លែងក្លាយថា មនុស្សជាប់គាំងក្នុងផ្សារទំនើបដើម្បី​ទិញ​ម៉ាស៊ីន​ត្រជាក់​ខ្នាត​តូច

    BY Naren December 6, 2022
    សមត្ថកិច្ចជំនាញ កំពុងតែធ្វេីការស្រាវជ្រាវរកម្ចាស់គណនីដែលបង្ហោះព័ត៌មានក្លែងក្លាយថា មនុស្សជាប់គាំងក្នុងផ្សារទំនើបដើម្បី​ទិញ​ម៉ាស៊ីន​ត្រជាក់​ខ្នាត​តូច

    (ភ្នំពេញ)៖ ថ្មីៗនេះមានគណនីហ្វេសប៊ុកមិនមានប្រភពច្បាស់លាស់ជាច្រើន បានបង្ហោះព័ត៌មានមិនពិត ដោយថាមនុស្សជាប់គាំង សន្លប់ ក្នុងផ្សារទំនើប​ដើម្បី​ទិញផលិតផលប្រើប្រាស់់។ ក្នុងនោះផងដែរក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន និងបដិសេធទាក់ទងនឹងព័ត៌មានខាងលើ។

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថាទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ក្នុងគោលបំណងអាក្រក់ បង្កអសន្តិសុខ និងបំពុលបរិយាកាសសង្គម។ ជាក់ស្តែងរូបភាព នេះ ជារូបភាពនៅបរទេស មិនមែនជារូបភាពនៅក្នុងទីក្រុងភ្នំពេញនោះទេ។ ពេលនេះសមត្ថកិច្ចជំនាញ កំពុងតែធ្វេីការស្រាវជ្រាវរកម្ចាស់គណនីដែលផុសព័ត៌មានមិនពិតនេះ ដេីម្បីទទួលខុសត្រូវចំពោះមុខច្បាប់៕

    Share This Post: