សង្គម

អាណិតខ្លោចចិត្ត! បុរសដែលស័្មគ្រចិត្តដឹកកូនតូច និងម្តាយរបស់កូនតូចទៅពេទ្យ ហើយជួបគ្រោះថ្នាក់រងរបួសធ្ងន់នោះ មកទល់ពេលនេះគ្មានសាច់ញាតិណាម្នាក់បានទៅអើត ឬមើលថែគាត់នោះទេ

BY
Naren
December 7, 2022

(ភ្នំពេញ)៖ ករណីជនបង្កបើកបរទាំងស្រវឹងលើសល្បឿនកំណត់បុកជនរងគ្រោះដែលមានក្មេងតូច ហើយព្យាយាមរត់គេចនៅលើស្ពានជ្រោយចង្វារនោះ។ មុននេះបន្តិចលោកផន​ ផល្លា​ ប្រធាន​មណ្ឌល​មែកឈេី​បាន​ឱ្យដឹង​ថា​ បុរសដែលបានជួយដឹកកូនតូច និងម្តាយរបស់កូនតូច ទៅពេទ្យ មិនមែនជាឪពុករបស់កូនតូច ឬក៏ប្តីរបស់ស្រ្តីជាម្តាយរបស់កូនតូចនោះទេ ដោយគាត់មានចិត្តអាណិតជួយយកអាសារ ក៏បានស័្មគ្រចិត្ត ជូនទៅពេទ្យ ត្រឡប់មកវិញក៏ជួបគ្រោះថ្នាក់។ ហើយអ្វីគួរឱ្យខ្លោចចិត្តទៀតនោះ រហូតមកដល់ម៉ោងនេះគ្មានសាច់ញាតិណាម្នាក់បានទៅអើតគាត់ ឬមើលថែគាត់នោះទេ។

លោកផន​ ផល្លា​ បានសរសេររៀបរាប់ថា៖ «ទីបំផុត ខ្ញុំបានរកបុរសដែលបានជួយដឹកកូនតូច និងម្តាយរបស់កូនតូច ទៅពេទ្យនោះឃើញហើយ ការពិតទៅ បុរសមួយនេះមិនមែនជាឪពុករបស់កូនតូច ឬក៏ប្តីរបស់ស្រ្តីជាម្តាយរបស់កូនតូចនោះទេ តែរូបគាត់គឺជាអ្នកមានទឹកចិត្ត និងបានជួយយកអាសារ ដោយស្ម័គ្រចិត្តជូនកូនតូចនោះទៅពេទ្យទាំងយប់ ព្រោះហេតុថា គ្មានអ្នកដឹកជូនទៅតាមការបញ្ជាក់របស់ស្រ្តីជាម្តាយកូនតូចបានប្រាប់ខ្ញុំថា៖

«ពួកខ្ញុំមិនដែលបានស្គាល់គ្នាពីមុនមកទេ តែគាត់បានឃើញខ្ញុំគ្មានអ្នកជូនកូនទៅពេទ្យ ក៏គាត់មានទឹកចិត្តដោយព្រមដឹកជូនពួកខ្ញុំទៅ ហើយពេលត្រលប់មកវិញ ក៏ត្រូវបានគេបុកតែម្តង»។ យ៉ាងណាមិញ រហូតមកដល់ម៉ោងនេះបុរសម្នាក់នេះ មានការប៉ះទង្គិះ និងបែក
ក្បាលយ៉ាងធ្ងន់ធ្ងរ ហើយអ្វីដែលកាន់តែខ្លោចចិត្ត គឺគាត់គ្មានសាច់ញាតិណាម្នាក់បានទៅអើតគាត់ ឬមើលថែគាត់នោះទេ បាយ ទឹក ការបត់ដៃបត់ជើង រឹតតែជារឿងដែលគួអោយខ្លោចចិត្ត។ ម្យ៉ាងវិញទៀត តាំងពីពេលគ្រោះថ្នាក់មកក៏គ្មានការផ្តល់ជំនួយណាមកដល់បុរសម្នាក់នេះដែរ ដូច្នេះខ្ញុំនឹងរៀបចំក្រុមការងាររបស់ខ្ញុំ ដើម្បីចាប់ផ្តើមទៅជួយមើលថែទាំ និងយកអាសារបុរសដែលមានដួងចិត្តម្នាក់នេះដែរ។

ជាចុងក្រោយ ខ្ញុំសូមស្នើសុំបងប្អូន ដែលមានលទ្ធភាព មេត្តាចូលរួមជួយដល់គាត់ផងខ្ញុំម្នាក់ឯងទៅមិនរួចនោះទេ ខ្ញុំអាណិតគាត់ដែរ សូមអរគុណណាស់បងប្អូន ខាងក្រោមនេះ គឺជាលេខសម្រាប់ទទួល មូលនិធិផ្ទាល់ខ្លួនរបស់ខ្ញុំ៖ 012324711; 093324711 ABA: 012324711 (Phorn Phalla) ACLEDA: 18000026228515 (Phorn Phalla) លេខទាន់ចិត្ត: 012324711»៕

Share This Post: