ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចក្រឡាហោម ស ខេង មិនគាំទ្រដាច់ខាតចំពោះជនបើកបរបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ បែររួចខ្លួនត្រឹមបង់លុយ(មានវីដេអូ)

    BY Khmernote Media December 7, 2022
    សម្ដេចក្រឡាហោម ស ខេង មិនគាំទ្រដាច់ខាតចំពោះជនបើកបរបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ បែររួចខ្លួនត្រឹមបង់លុយ(មានវីដេអូ)

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា សម្តេច “មិនគាំទ្រដាច់ខាតចំពោះជនបើកបរបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ បែររួចខ្លួនត្រឹមបង់លុយ”។ នេះបើយោងតាមការផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ដែលពិធីនេះប្រារព្ធឡើងនៅសួនមុខវត្តបុទុមវតី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា៖ “ខ្ញុំគិតថា មិនមែនជារឿងទូទៅ វាមកពីកន្លែងខ្លះ ឬបុគ្គល ហើយខ្ញុំក៏ចង់ដឹងព័ត៌មានជាក់លាក់ ដើម្បីចាត់វិធានការមួយឱ្យសមស្របផងដែរ ហើយខ្ញុំមិនគាំទ្រទេចំពោះរឿងអឹចឹង។ ”

    សូមបញ្ជាក់ថាកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំនុចស្ពានជ្រោយចង្វារ ដែលកំពុងផ្ទុះខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលម្ចាស់រថយន្តម៉ាក LEXUS NX200t បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង បើកបុក ពីក្រោយម៉ូតូមួយគ្រឿង បណ្ដាលឱ្យមានមនុស្សជាច្រើននាក់រងរបួសធ្ងន់ ក្នុងនោះក៏មានទារកអាយុ៦០ថ្ងៃម្នាក់ផងដែរ។

    គ្រោះថ្នាក់ចរាចរណ៍មួយនេះ ដោយជនបង្កបញ្ចប់រឿងជាមួយជនរងគ្រោះ ត្រឹមសំណង ២,៥០០ដុល្លារ។ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ប៉ុន្តែករណីគ្រោះថ្នាក់នេះនៅជាប់បណ្តឹងអាជ្ញា ហើយកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

    Share This Post: