ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាកសិករ! ក្រសួងកសិកម្ម លើកទឹកចិត្តដល់ក្រុមហ៊ុននានា​ដែល​មាន​បំណង​ចង់​ផលិត ឬ​នាំ​ចូល​ជី​កសិកម្ម​ មាន​តម្លៃ​សមរម្យដើម្បី​ដាក់​លក់​លើទីផ្សារ​កម្ពុជា ឱ្យ​មក​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រសួង​ដើម្បី​វាយ​តម្លៃ

    BY Naren December 8, 2022
    ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាកសិករ! ក្រសួងកសិកម្ម លើកទឹកចិត្តដល់ក្រុមហ៊ុននានា​ដែល​មាន​បំណង​ចង់​ផលិត ឬ​នាំ​ចូល​ជី​កសិកម្ម​ មាន​តម្លៃ​សមរម្យដើម្បី​ដាក់​លក់​លើទីផ្សារ​កម្ពុជា ឱ្យ​មក​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រសួង​ដើម្បី​វាយ​តម្លៃ

    (ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៧ ខែធ្នូ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយប្រកាស​ស្វាគមន៍ ​និង​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុននានា​ដែល​មាន​បំណង​ចង់​ផលិត ឬ​នាំ​ចូល​ជី​កសិកម្ម​ប្រកប​ដោយ​គុណភាព​ត្រឹម​ត្រូវ និង​មាន​តម្លៃ​សមរម្យ ដើម្បី​ដាក់​លក់​លើទីផ្សារ​កម្ពុជា ឱ្យ​មក​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រសួង​ដើម្បី​វាយ​តម្លៃ។

    សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា ដើម្បីបន្តអនុវត្ត និងជំរុញគោលនយោបាយកាត់បន្ថយថ្លៃដើមនៃការផលិត និងបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ ក្រសួងបន្តស្វាគមន៍ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុននានា ដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្ម ប្រកបដោយគុណភាពត្រឹមត្រូវតាមស្តង់ដារ និងមានតម្លៃសមរម្យមកចែកចាយក្នុងប្រទេសកម្ពុជា ឱ្យមកដាក់ពាក្យស្នើសុំ នៅក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

    ក្រសួងនឹងសិក្សាវាយតម្លៃ ស្របតាមនីតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និងចេញលិខិតអនុញ្ញាតជូនក្នុងរយៈពេលឆាប់បំផុត ក្រោយធានាបានថា ជីកសិកម្មដែលស្នើសុំផលិត ឬនាំចូលមានគុណភាពត្រឹមត្រូវតាមស្តង់ដារពិតប្រាកដមែន។ ក្រសួងកសិកម្ម សង្ឃឹមថា នឹងមានក្រុមហ៊ុនជាច្រើនចូលរួមគាំទ្រអនុវត្តការងារនេះ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាកសិករ៕

    Share This Post: