ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអម នឹងប្ដូរទីតាំងពីបរិវេណទីស្ដីការក្រសួងយុត្តិធម៌ ទៅអគារសាលាយុត្តិធម៌ នៅតំបន់ព្រែកលៀប ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣តទៅ

    BY Khmernote Media December 8, 2022
    សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអម នឹងប្ដូរទីតាំងពីបរិវេណទីស្ដីការក្រសួងយុត្តិធម៌ ទៅអគារសាលាយុត្តិធម៌ នៅតំបន់ព្រែកលៀប ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣តទៅ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការផ្លាស់ប្តូរទីតាំងថ្មី ពីបរិវេណទីស្ដីការក្រសួងយុត្តិធម៌ ទៅអគារសាលាយុត្តិធម៌ នៅតំបន់ព្រែកលៀប ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣តទៅ។

    សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នឹងប្ដូរទីតាំង ពីក្នុងបរិវេណទីស្ដីការក្រសួងយុត្តិធម៌ មហាវិថីសម្ដេចសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅទីតាំងថ្មីនៅអគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូត៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ តទៅ ៕

    ប្រភព៖ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ

    Share This Post: