ក្រសួងអប់រំ ណែនាំដល់មន្ទីរអប់រំរាជធានី-ខេត្ត ស្ដីពីដំណើរការគ្រឹះសា្ថនបឋមសិក្សាសាធារណៈ ក្នុងឆ្នាំសិក្សា ២០២២-២០២៣
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្តីពី ដំណើរការគ្រឹះសា្ថនបឋមសិក្សាសាធារណៈ ក្នុងឆ្នាំសិក្សា ២០២២-២០២៣។

ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ដំណើរការនៃការអប់រំបឋមសិក្សាផ្ដោតសំខាន់លើកំណែទម្រង់ សាលារៀន តាមរយៈការអនុវត្តកម្មវិធីសាលាកុមារមេត្រី និងការគ្រប់គ្រងតាមសាលារៀន ក្នុងគោលបំណង ដើម្បីធានាបានការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយ ជីវិតសម្រាប់ទាំងអស់គ្នា ស្របតាមគោលដៅ និងចំណុចដៅនៃកំណែទម្រង់វិស័យអប់រំ និងផែនការយុទ្ធសាស្ត វិស័យអប់រំ។
ក្រសួងអប់រំ សូមធ្វើការណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈនូវ សកម្មភាពការងារសម្រាប់អនុវត្តក្នុងឆ្នាំសិក្សា២០២២-២០២៣ ដូចខាងក្រោម៖
១- រយៈពេលឆ្នាំសិក្សា៖
ឆ្នាំសិក្សា ២០២២-២០២៣ ត្រូវចាប់ផ្ដើមដំណើរការនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ និងបញ្ចប់ទៅ វិញនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយត្រូវអនុវត្តដូចខាងក្រោម៖
-ថ្ងៃបើកបវេសនកាលប្រព្រឹត្តទៅនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣
-វិស្សមកាលប្រព្រឹត្តទៅចំនួនពីរដងគឺ៖ វិស្សមកាលតូច៖ ចាប់ពីថ្ងៃទី០៦ ខែមេសា ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ មហាវិស្សមកាល៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
សូមអានសេចក្ដីណែនាំលម្អិតរបស់ ក្រសួងអប់រំ ដូចខាងក្រោម៖

ប្រភព៖ MoEYS Cambodia