PR

អបអរសាទរគម្រប់ខួប ២ឆ្នាំរបស់ WOWNOW ទទួលរង្វាន់ពីជាច្រើនដែលមានតម្លៃសរុបដល់ទៅ $10,000,000

BY
Naren
December 10, 2022

កម្ពុជា ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ – WOWNOW ជាសេវាកម្មរបៀបរស់នៅឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ដែលមានលក្ខណៈជាប្រភេទ Super App នឹងប្រារព្ធព្រឹត្តិការណ៍គម្រប់ខួប ២ឆ្នាំរបស់ខ្លួន ដោយប្រកាសពីការផ្តល់ជូនរង្វាន់ដែលមានតម្លៃសរុប $ 10,000,000 ដើម្បីជាការថ្លែងអំណរគុណយ៉ាងកក់ក្តៅចំពោះអ្នកប្រើប្រាស់កម្មវិធី WOWNOW Super App ទាំងអស់គ្នា។

កម្មវិធី WOWNOW Super App បានពង្រឹងខ្លួនឱ្យកាន់តែខ្លាំងជាងមុន ដើម្បីប្រឆាំងនឹងនិន្នាការនៃជំងឺរាតត្បាតកូវីត១៩ ហើយក្នុងរយៈពេលពីរឆ្នាំនេះក្រុមហ៊ុនបានប្រមូលផ្តុំអ្នកប្រើប្រាស់ច្រើនជាង ៩១០,០០០នាក់ ជាមួយនឹងបរិមាណនៃការបញ្ជាទិញប្រចាំថ្ងៃ ជាមធ្យមច្រើនជាង ១៨០០០ បូករួមទាំងវិសាលភាពអាជីវកម្មរបស់ WOWNOW បានគ្របដណ្តប់តំបន់ចំនួន១៦៤៦ក្នុងស្រុក ទូទាំង២៥ខេត្ត ក្រុង។

ក្នុងរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ ពីកម្មវិធី ដឹកជញ្ជូនម្ហូបអាហារ WOWNOW បានអភិវឌ្ឍខ្លួនទៅជាកម្មវិធីទំនើបដែលផ្តោតលើសេវាកម្ម និង វិសាលភាពដែលអាចគ្របដណ្តប់លើវិស័យជាច្រើន រួមមាន សេវាកម្មដឹកជញ្ជូនម្ហូបអាហារ សេវាកម្មកក់កន្លែង ពាណិជ្ជកម្មអេឡិចត្រូនិច (ការទិញទំនិញបោះដុំក្នុងស្រុក និងការទិញអីវ៉ាន់ពីប្រទេសចិនដែលហៅថា ខ្មែរ Taobao) ការទូទាត់សាច់ប្រាក់(COOLCASH) ការប្រើប្រាស់សេវាកម្មទេសចរណ៍ សេវាកម្មកម្សាន្តបែបឌីជីថល សេវាកម្មទាំងអស់នេះគឺបង្កើតឡើងក្នុងគោលបំណងបម្រើអ្នកប្រើប្រាស់សម័យថ្មី ដើម្បីជួយអោយពួកគាត់បំពេញជីវិតប្រចាំថ្ងៃរបស់ខ្លួន អោយកាន់តែមានភាពងាយស្រួលជាងមុន។

លើសពីខួបគម្រប់២ឆ្នាំរបស់ខ្លួន WOWNOW កំពុងបន្តបង្កើតគំនិតថ្មីៗ និងពង្រីកអាជីវកម្មរបស់ខ្លួនជាមួយនឹងចក្ខុវិស័យនៃការក្លាយជាអ្នកផ្តល់សេវាកម្មរបៀបរស់នៅដ៏ធំបំផុត (Super App) នៅអាស៊ី អាគ្នេយ៍ ដែលធ្វើអោយជីវិតប្រចាំថ្ងៃរបស់លោកអ្នកកាន់តែងាយស្រួលនិងទំនើបជាងមុនទ្វេដង។

ចូលរួមជាមួយពួកយើងនៅក្នុងការប្រារព្ធពិធីនៃរបៀបរស់នៅដ៏សាមញ្ញ និងងាយស្រួលជាងមុនដែលអាចធ្វើទៅបានដោយកម្មវិធី WOWNOW Super App រួមជាមួយនឹងឱកាសដើម្បីឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើនដូចដែលពួកគេតែងនិយាយថា “It’s Now Or Never! ” ទាំងអស់គ្នា៕

Share This Post: