ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ ចុះឆែកឆេរឃ្លាំងទំនិញមួយកន្លែង ដែលសង្ស័យថាពុំអនុលោមភាពតាមបទដ្ឋានព័ត៌មាន និងបទប្បញ្ញត្តិ

    BY Khmernote Media December 10, 2022
    មន្ត្រីជំនាញ ចុះឆែកឆេរឃ្លាំងទំនិញមួយកន្លែង ដែលសង្ស័យថាពុំអនុលោមភាពតាមបទដ្ឋានព័ត៌មាន និងបទប្បញ្ញត្តិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា តាមការស្រាវជ្រាវជាក់ស្ដែងរបស់មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ និងសហការជាមួយក្រុមការងារចំពោះកិច្ចបទល្មើសអនឡាញ និងកម្មសិទ្ធិបញ្ញា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដឹកនាំដោយលោកអគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចូលត្រួតពិនិត្យ និងឆែកឆេរឃ្លាំងស្តុកទំនិញមួយកន្លែងដែលសង្ស័យថាពុំអនុលោមតាមបទប្បញ្ញត្តិជាធរមាន។

    ក្នុងនោះផងដែរ មន្រ្តីជំនាញឃាត់ទុកបណ្ដោះអាសន្ននូវទំនិញ ដោយតម្រូវម្ចាស់ចូលខ្លួនមកបំភ្លឺដល់មន្រ្តីជំនាញនៅអគ្គនាយកដ្ឋាន ក.ប.ប. ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ

    Share This Post: