ជាផ្លូវការ! កម្ពុជា នឹងយក «ឈុតប្រទីបជ្វាលា» ទៅបង្ហាញលើឆាកប្រកួត Miss International ២០២២ នៅឯប្រទេសជប៉ុន
- BY
- Naren
- December 12, 2022
(ភ្នំពេញ)៖ ខណៈការប្រកួតបវកញ្ញាអន្តជាតិ (Miss International) ឆ្នាំ២០២២ កំពុងតែប្រព្រឹត្តនឹងជិតឈានដល់យប់គ្រងមកុដ ដែលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ មានបេក្ខភាពកញ្ញាឯកជាច្រើនប្រទេសបានចូលរួមតំណាងប្រទេសខ្លួន ក្នុងនោះកម្ពុជាបានបង្ហាញវត្តមាន នៅក្នុងការប្រកួតនេះជាលើកទី៣មកហើយ។

កញ្ញា ជា ចារ៉ានី ដែលជាកញ្ញាឯកអន្តជាតិកម្ពុជា ឆ្នាំ២០២២ ក៏កំពុងតែខិតខំអស់ពីសមត្ថភាពក្នុងការចូលរួមប្រកួតផងដែរ។ ក្នុងនោះការប្រកួតនៅឆ្នាំ២០២២នេះ កម្ពុជា នឹងយក «ឈុតប្រទីបជ្វាលា» ទៅបង្ហាញលើឆាកប្រកួត Miss International ២០២២ ដែលឈុតនេះរចនាដោយ skorkrob ដែលចង់បង្ហាញអំពីពិធីបុណ្យបណ្ដែតប្រទីប ជាទូទៅប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំរួមជាមួយនឹងពិធីបុណ្យអុំទូក ដែលមានអាយុកាលជាយូរលង់ណាស់មកហើយ។ ការបណ្តែតប្រទីបលើផ្ទៃទឹកនេះផងដែរ គឺដើម្បីជាការសុំខមាទោសដល់ព្រះម៉ែគង្គារ។
សូមបញ្ជាក់ថាការប្រកួតបវកញ្ញាអន្តជាតិ (Miss International) លើកទី៦០នេះ មានបេក្ខភាពចូលរួមចំនួន៦៨ប្រទេស និងដែនដី ដែលការប្រកួតវគ្គផ្តាច់ព័្រត្រនឹងប្រារព្ធឡើងនៅTokyo Dome City Hall ក្នុង ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ដោយ កញ្ញា Sireethorn Leearamwat Miss International ២០១៩ មកពីប្រទេសថៃនឹងធ្វើការផ្ទេរមកុដដល់អ្នកឈ្នះ៕








- Share This Post:






