PR

COACH បង្ហាញរូបភាពនិម្មិតរបស់ REXY ដំបូងបង្អស់នៅព្រះរាជាណាចក្រកម្ពុជាក្នុងការប្រារព្ធពិធីបុណ្យវិស្សមកាលឆ្នាំ2022

BY
Naren
December 12, 2022

ភ្នំពេញ ថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2022 – ក្នុងការប្រារព្ធពិធី Holiday 2022 ថ្ងៃនេះ Coach បានបង្ហាញតូបរូបភាពនិម្មិតរបស់ Rexy ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បំផុសគំនិតដោយ “Feel the Wonder” គោលបំណងរបស់ Coach ក្នុងការតម្លើងតូបរូបភាពនិម្មិតសម្រាប់រដូវកាលនេះ គឺដើម្បីនាំមកនូវភាពសប្បាយរីករាយ និងរំលឹកកុមារភាពរបស់យើងទាំងអស់គ្នាឡើងវិញ។ Rexy ដែលជាអ្នកតំណាងដ៏ក្លាហានរបស់ Coach តាំងពីឆ្នាំ 2016 មក នឹងមានការបង្ហាញខ្លួននៅក្នុងតូបរាងប្រអប់កាដូរបស់ Coach នៅផ្សារទំនើប AEON Mall Phnom Penh ជាន់ផ្ទាល់ដី។

ដើម្បីរំលឹកស្មារតីរីករាយនិងអបអរសាទរក្នុងរដូវកាលនេះ តូប Rexy នឹងបញ្ចេញភាពរស់រវើក នាំមកនូវបទពិសោធន៍និម្មិតដ៏អស្ចារ្យ ដែលទាញលោកអ្នកទៅដល់ Central Park ទីក្រុងញូវយ៉ក។ ចាប់ពីថ្ងៃទី 10 ខែធ្នូ ដល់ថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2022 ។ Coach អញ្ជើញអ្នកទស្សនាទាំងអស់គ្នាឱ្យមកទទួលយកបទពិសោធអារម្មណ៍ដ៏អស្ចារ្យ និងថតរូបឬវីដេអូទុកក្នុងឱកាសនេះជាមួយនឹង Holiday Rexy មួយណាក៏បាន ក្នុងចំណោមបី នៅលើបណ្តាញផ្សព្វផ្សាយសង្គម ដើម្បីប្តូរយកស្ទីឃ័រពិសេសនៅក្នុងហាង។

ហាង Coach AEON Mall នឹងមានផ្ទុកនូវផលិតផលរបស់ winter collection រួមមានកាបូបរាងបេះដូងថ្មី កាបូប Tabby និង កាបូប Studio ព្រមទាំង collection ពិសេសដែលមាន Rexy ផងដែរ ។ ហាងនេះក៏នឹងផ្តល់ជូនការតុបតែងនំឃូគី ភេសជ្ចៈសូកូឡាក្តៅៗ និងការសម្តែងចង្វាក់ jazz ផ្ទាល់ដោយអ្នកនាង Intan Adriana ដើម្បីនាំអោយរដូវកាលនេះមានភាពរួសរាយសម្រាប់អតិថិជនទាំងអស់របស់ Coach។

អំពី Coach
Coach គឺជាម៉ាកសម្លៀកបំពាក់ខ្នាតពិភពលោក ដែលបានបង្កើតឡើងនៅទីក្រុងញូវយ៉កក្នុងឆ្នាំ 1941។ ពីក្តីសុបិន្តរបស់លោកនាយកផ្នែកច្នៃប្រឌិត Stuart Vevers ជាមួយនឹងស្មារតីរួមនិងភាពក្លាហាននៃស្រុកកំណើតរបស់ពួកគេ ក្រុមហ៊ុននេះបង្កើតឡើងផលិតផលផ្សេងៗដែលមានសម្រស់ស្រស់ស្អាត និងអាយុជីវិតយូរប្រសើរ—ដើម្បីឲ្យលោកអ្នកក្លាយជាបុគ្គលរបស់លោកអ្នក។
Coach គឺជាម៉ាករបស់ Tapestry, Inc.។ Tapestry ត្រូវបានចុះបញ្ជីជាសាធារណៈនៅលើផ្សារមូលបត្រញូវយ៉កក្រោម TPR។

បណ្តាញផ្សព្វផ្សាយសង្គមនាៗ៖ @Coach #RexyTheCoachDino #CoachHoliday #CoachNY

ដើម្បីព័ត៌មានបន្ថែម៖
Nargiza Bezrukova
(855) 69 256 777
nargiza@unity.com.kh

Share This Post: