ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២០ ខែធ្នូ កម្ពុជានឹងទទួលរងឥទ្ធិពលខ្យល់មូសុង នឹងអាចចុះត្រជាក់ខ្លាំងដល់ ១៦អង្សាសេ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យជ្រាបថា៖

ក្នុងមួយសប្តាហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១-តំបន់ទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៩ °C នៅបណ្តាខេត្តមួយចំនួន៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និង់ខេត្តបាត់ដំបង។
២-តំបន់ខ្ពង់រាប៖
– សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
– សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៨ °C នៅបណ្តាខេត្តមួយចំនួន៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ។
៣-តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៨-២០ °C។ នៅលើផ្ទៃសមុទ អាចមាន រលកក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ជាពិសេសប្រជាពលរដ្ឋនិង វីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាពឦសាន្ត ព្រមទាំងប្រជានេសាទ សូម បង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះស្ថានភាពចុះត្រជាក់នេះ ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology