ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកប្រធានាធិបតីបារាំង ជាដៃគូរសន្ទនាដ៏ស្និទ្ធស្នាល ស្មោះត្រង់និងជឿទុកចិត្តគ្នា
BY Khmernote Media
December 14, 2022
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានបង្ហាញរូបភាពជាច្រើនសន្លឹក ក្នុងដំណើរទស្សនកិច្ចនៅក្រុងប៉ារីស ប្រទេសបារាំង សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងកិត្តិយសបំផុត ពីសំណាក់ប្រធានាធិបតីបារាំង លោក ម៉ានុយអែល ម៉ាក្រុង នៅវិមានអេលីហ្សេ។

ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ដៃគូរសន្ទនាដ៏ស្និទ្ធស្នាល ស្មោះត្រង់និង ជឿទុកចិត្តគ្នាដើម្បីពង្រឹងពង្រីកមិត្តភាពរវាងកម្ពុជានិងបារាំង។ សូមអរគុណអេម៉ានុយអែលដែលបានផ្តល់នូវការស្រឡាញ់រាប់អាន៕”







