ច្បាស់ការហើយ! Galaxy S10 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២០ ខែកុម្ភៈខាងមុខនេះ
- January 11, 2019
ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសកូរ៉េ Samsung បានប្រកាសជាផ្លូវការនូវកាលបរិច្ឆេទ ដែលខ្លួននឹងបង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន គឺនៅថ្ងៃទី ២០ ខែកុម្ភៈ ខាងមុខ ដែលនេះវាត្រូវបានគេសន្មត់ថាជាស្មាតហ្វូនកំពូលរបស់ Samsung ត្រកូល S។ ជាមួយគ្នានេះផងដែរ Samsung អាចបង្ហាញនូវបច្ចេកវិទ្យាថ្មីៗ ដែលមានបំពាក់លើ Galaxy S10 ក្រោយពីការស្រាវជាវអស់រយៈពេលយ៉ាងយូរ និងជាពិសេសគឺប្រព័ន្ធ 5G ដែលអាចនឹងដាក់អោយប្រើប្រាស់នៅក្នុងពេលឆាប់ខាងមុខនេះ។
ពិតណាស់ Samsung តែងតែធ្វើព្រឹត្តិការណ៍ Unpack របស់ខ្លួនក្រោយ ព្រឹត្តិការណ៍ Mobile World Congress នៅ Barcelona មួយសប្តាហ៍។ ហើយព្រឹត្តិការណ៍ដ៏ធំមួយនេះ យើងនឹងអាចឃើញមានវត្តមានស្មាតហ្វូនកំពូល Galaxy S10 នេះផងដែរ។ ចំពោះ MWC ឆ្នាំនេះអាចនឹងជាបង្ហាញដ៏ធំមួយទាក់ទងជាមួយនឹងប្រព័ន្ធ 5G ដូចនេះហើយទើប Samsung ហាក់ដូចជាកំពុងព្យាយាមលាក់នូវព៌តមានទាក់ទងទៅនឹង Galaxy S10 របស់ខ្លួនដែលមានភ្ជាប់មកជាមួយនឹងប្រព័ន្ធ 5G។


អត្ថបទ៖ សំរឹទ្ធ
ប្រភព៖ theverge
- Share This Post:






