ស៊ឹម ច័ន្ទពន្លឺ សង្ហាខ្លាំងហើយ ថត MV លើកដំបូងប៉ះតួស្រីរឹតតែស្អាតញាក់សាច់
- BY
- Naren
- December 16, 2022
បន្ទាប់ពីជាប់ជា TOP4 របស់កម្មវិធីដ៏ល្បីកក្រើក Cambodian Idol រដូវកាលទី4 ស៊ឹម ច័ន្ទពន្លឺ មិនត្រឹមយកឈ្នះការរិះគន់កាលពេលប្រលងដំបូងៗទេ តែអាយដុលម្នាក់នេះបានស្រូបយកការគាំទ្រស្ទើរមិននឹកស្មានពីមហាជនទូទាំងប្រទេស។ ក្រៅពីទឹកដមសំឡេងបែបយុវវ័យសម័យថ្មី អ្នកណាក៏ទទួលស្គាល់ថា ស៊ឹម ច័ន្ទពន្លឺ ពិតជាមានរូបសម្បត្តិយ៉ាងស្រស់សង្ហា ហើយថែមទាំងមាន Style យ៉ាងឡូយកាលីបៗគ្រប់ពេល។

ហើយថ្មីៗ ក្តៅៗនេះ ផលិតធំជាងគេក្នុងប្រទេស រស្មីហង្សមាស បានបញ្ចេញបទថ្មីដំបូងបំផុតរបស់ ស៊ឹម ច័ន្ទពន្លឺ នៅក្នុងឆាណែល TikTok ផ្លូវការរបស់ខ្លួន។ ‘ថាគេបោកៗមែន’ ជាឃ្លាយ៉ាងទាក់ចិត្តនៅក្នុងបទចម្រៀងបែបកន្រ្តាក់អារម្មណ៍ថ្មីមួយនេះ ដែលក្នុងនោះត្រូវបានឃើញថា ស៊ឹម ច័ន្ទពន្លឺ កំពុងសម្តែងជាមួយតួស្រីវ័យក្មេងស្រស់ស្អាតមួយរូប ដែលជាសកម្មភាពក្នុង MV បទថ្មីនេះផងដែរ។



ស្តាប់តាមរយៈ Link ខាងក្រោម៖
@hangmeas.com.khថាគេបោកៗមែន 🥹 អ្នករង់ចាំបទដំបូងរបស់ពូពេទ្យខ្លះ? ឆាប់ៗនេះ 😉♬ original sound – ផលិតកម្ម រស្មីហង្សមាស
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






