ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រស់ស្អាតមែនទែន! វត្តខ្មែរមួយនៅសហរដ្ឋអាមេរិក គ្រប់ដណ្ដប់ដោយព្រិលសស្គុស បង្កើតជាផ្ទាំងទស្សនីយភាពយ៉ាងប្លែកភ្នែក

    BY Khmernote Media December 17, 2022
    ស្រស់ស្អាតមែនទែន! វត្តខ្មែរមួយនៅសហរដ្ឋអាមេរិក គ្រប់ដណ្ដប់ដោយព្រិលសស្គុស បង្កើតជាផ្ទាំងទស្សនីយភាពយ៉ាងប្លែកភ្នែក

    យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Watt Munisotaram នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានបង្ហោះរូបភាពជាច្រើនសន្លឹក នូវទិដ្ឋភាពវត្តមុន្នីសូតារាម រំលេចទៅដោយព្រិលធ្លាក់ក្នុងរដូវរងា ដែលស្ថិតនៅលើទឹកដីនៃសហរដ្ឋអាមេរិក ជា​​វត្តខ្មែរ​តែ​មួយ​គត់​នៅ​ភាគ​កណ្តាល​ខាងលិច​ដែល​ស្ថិត​នៅ​លើ​ដី​ទំហំ ៤០ហិចតា ក្នុងរដ្ឋមីនីសូតា នៅសហរដ្ឋ​អាមេរិក។

    វត្តខ្មែរ “Watt Munisotaram ” ត្រូវបានអ្នកលេងក្នុងបណ្ដាញសង្គមចែកចាយជាច្រើន ដែលនោះជារូបភាពដ៏គួរឱ្យទាក់ទាញនិងស្រស់ស្អាតបំផុត នូវក្នុងបរិវេណវត្ត ដែលគ្រប់ដណ្ដប់ទៅដោយព្រិលសស្គុស រំលេចជាផ្ទាំងទស្សនីយភាពប្លែកភ្នែក ចំណែកឯដើមឈើនៅក្នុងបរិវេណវត្តវិញ ក៏គ្រប់ដណ្ដប់ដោយព្រិលធ្លាក់ពីលើយ៉ាងស្រស់ស្អាតផងដែរ។ ទស្សនារូបភាពខាងក្រោម៖

    ប្រភព៖ Watt Munisotaram​

    Share This Post: