អ្នកឧកញ៉ា សុខ គង់ អំពាវនាវដល់ពុទ្ឋបរិស័ទខ្មែរក្នុង និងក្រៅប្រទេសចូលរួមវិភាគទាន ដើម្បីសាងសង់ពុទ្ឋបដិមាខ្ពស់ជាងគេលើពិភពលោក នៅលើភ្នំបូកគោ
ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល បានអំពាវនាវដល់ពុទ្ឋបរិស័ទខ្មែរក្នុង និងក្រៅប្រទេសចូលរួមវិភាគទានចាប់មគ្គផល ដើម្បីចូលរួមសាងសង់ ពុទ្ឋបដិមាខ្ពស់ជាងគេក្នុងពិភពលោក នៅលើភ្នំបូកគោ។

ការសាងសង់ពុទ្ឋបដិមានេះ នឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាត្តឲ្យអ្នកឧកញ៉ា សុខ គង់ សាងស់ពុទ្ឋបដិមាកំពស់១០៨ ម៉ែត្រ ដែលស្ថិតនៅចំណុចវាលស្រែ៥០០ នៅលើកំពូលភ្នំបបូកគោ។
សូមបញ្ជាក់ផងដែរ រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ អ្នកឧកញ៉ាសុខ គង់ ក៏បានបង្ហើបឱ្យដឹងថា គម្រោងនេះគ្រោងនឹងចំណាយថវិកាប្រមាណពី៣០ ទៅ៤០លានដុល្លារអាមេរិក ដោយការសាងសង់នឹងចាប់ផ្តើម ក្នុងពេលឆាប់ៗតាមតែអាចធ្វើទៅបាន ក្រោយពីក្រុមហ៊ុនទទួលបានច្បាប់អនុញ្ញាត ពីក្រសួងស្ថាប័នពាក់ព័ន្ធ និងបន្ទាប់ពីការរៀបចំប្លង់បានចប់សព្វគ្រប់។
ពុទ្ឋបរិស័ទក្នុង និងក្រៅប្រទេសជាតិ និងអន្តរជាតិអាចចូលរួមវិភាគទាន និងចាប់មគ្គផលសាងសង់ពុទ្ឋបដិមានេះ តាមរយៈលេខទូរស័ព្ទ និងអាខោនធនាគារ ABA លេខ106 108 108 (KHR) និង ABA លេខ107 108 108 (USD) និងធនាគារវីង តាមរយៈលេខ 9 108 108 108 (KHR) និងលេខ 8 108 108 108 (USD) និងទំនាក់ទំនងលេខទូរស័ព្ទ 085 430 999, 097 430 9999៕

