ត្រៀមទៅ! ស្មាតហ្វូនកំពូលៗសម្រាប់ឆ្នាំ2018 នឹងមានផ្ទៃខាងក្រោយជាកញ្ចក់ទាំងអស់
- March 6, 2018
សម្រាប់ពេលបច្ចុប្បន្ន កញ្ចក់បានក្លាយទៅជាវត្ថុធាតុដ៏សំខាន់សម្រាប់ផលិតស្មាតហ្វូន ហើយតម្រូវការនេះនឹងនៅតែបន្ដកើនឡើងជាលំដាប់មិនថាឆ្នាំនេះ រឺឆ្នាំក្រោយៗទៀតឡើយ។ យោងតាមលោក Vlad Savov បានបង្ហោះសារមួយនៅលើគណនីបណ្ដាញសង្គម Twitter ខ្លួនថា ភាគច្រើននៃស្មាតហ្វូនកំពូលក្នុងឆ្នាំ2018 នឹងមានបំពាក់ដោយកញ្ចក់ទាំងអស់នាផ្នែកខាងក្រោយ។

ដូចទៅនឹងអ្វីដែលអ្នកទាំងអស់គ្នាឃើញហើយគឺបណ្ដាកំពូលស្មាតហ្វូនមួយចំនួននាពេលបច្ចុប្បន្នដូចជា Nokia 8 Sirocco, Galaxy S9, Sony Xperia XZ2, ZTE Blade V9 និង Asus Zenfone 5 សុទ្ធតែមានបំពាក់ដោយកញ្ចក់នាផ្នែកខាងក្រោយទាំងអស់ ហើយចំពោះ LG V30 និង Huawei Mate 10 និង Mate 10 Pro ក៏ប្រើប្រាស់កញ្ចក់ដូចគ្នាដែរ។ សរុបមកវិញ រាល់ស្មាតហ្វូនកំពូលឆ្នាំ2018 ទាំងអស់អាចនឹងត្រូវបានបំពាក់ដោយកញ្ចក់នាផ្នែកខាងក្រោយ។ ដូចនេះ សម្រាប់អ្នកប្រើប្រាស់គួរមានការប្រុងប្រយ័ត្នខ្ពស់បន្ដិច ព្រោះកញ្ចក់ងាយបែកណាស់។
គួរបញ្ជាក់ផងដែរថា សម្រាប់កំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន LG ម៉ូដែល G7 ដែលត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ MWC កាលពីសប្ដាហ៍មុននេះ ក៏មានភ្ជាប់មកជាមួយនឹងកញ្ចក់នាផ្នែកខាងក្រោយដែរ ហើយរាល់ការបែកធ្លាយទាក់ទងទៅនឹងស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei និង OnePlus ក៏ដូចគ្នា។ ក្រៅពីនេះ យើងក៏សង្កេតឃើញក្រុមហ៊ុន HTC គ្រោងនឹងប្រកាសចេញលក់ស្មាតហ្វូនថ្មីរបស់ខ្លួន ដែលគេជឿថាជាស្មាតហ្វូនកំពូល ហើយមានភ្ជាប់មកជាមួយនឹងកញ្ចក់ថែមទៀត។
2018 flagship phones so far:
– Nokia: glass back.
– Sony: glass back.
– Samsung: glass back.
– Asus: glass back plus iPhone X copycat notch.
– LG, Huawei, OnePlus: all expected to have glass back + notch.Aluminium phones are officially over.
— Vlad Savov (@vladsavov) March 4, 2018


Fu
ប្រភព៖ cnbc
- Share This Post:






