ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីតថ្លៃហើយអត់ទិញ (មិនមានពណ៌ត្រូវចិត្ត) ត្រូវអ្នកលក់ទាញអាវឲ្យរហែក ពេលនេះគណៈកម្មការផ្សារអូរឬស្សីហៅមកសម្របសម្រួលហើយ លទ្ធផលដោយសារមានការយល់ច្រលំទាំងសងខាង

    BY Khmernote Media December 17, 2022
    ករណីតថ្លៃហើយអត់ទិញ (មិនមានពណ៌ត្រូវចិត្ត) ត្រូវអ្នកលក់ទាញអាវឲ្យរហែក ពេលនេះគណៈកម្មការផ្សារអូរឬស្សីហៅមកសម្របសម្រួលហើយ លទ្ធផលដោយសារមានការយល់ច្រលំទាំងសងខាង

    ថ្ងៃនេះមានករណីនារីម្នាក់បានបង្ហោះរឿងទៅទិញខោអាវនៅផ្សារអូរឬស្សី បានតថ្លៃអាវអ្នកលក់តែមិនមានពណ៌ត្រូវចិត្តក៏អត់ទិញ ស្រាប់តែនារីម្នាក់នោះបានអះអាងថាអ្នកលក់បានមកពីក្រោយហើយទះមួយដៃ ហើយទាញអាវផ្ងារក្រោយជំពាក់ជើងគ្នា រហែកអាវ។ ក្រោយពីករណីមួយនេះបានបង្ហោះលើហ្វេសបុក ពេលនេះគណៈកម្មការផ្សារអូរឬស្សីហៅមកសម្របសម្រួលហើយ លទ្ធផលដោយសារមានការយល់ច្រលំ។ ខាងក្រោមនេះជាសំណេររបស់គណៈកម្មការផ្សារអូរឬស្សី៖

    ក្រោយពីទទួលបានព័ត៌មានពីការបង្ហោះ លើបណ្ដាញ Facebook រួចមក គណៈកម្មការផ្សារបានស្រាវជ្រាវ និងបានអញ្ជើញភាគីទាំង២មកសួរនាំនៅចំពោះមុខគណៈកម្មការផ្សារ ជាលទ្ធផល ដោយសារមានការយល់ច្រឡំទាំងសងខាង ដូច្នោះ ភាគីអាជីវករ ក៏បានសុំទោសអតិថិជន រីឯភាគីអតិថិជន ក៏យល់ព្រម សុខចិត្តលុបការបង្ហោះនោះ ហើយភាគីទាំង២ក៍បានផ្ដិតមេដៃបញ្ចប់រឿងផងដែរ។

    Share This Post: