ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រួសរាន់! ក្រុមគ្រូពេទ្យភ្នែក នឹងរៀបចំការពិនិត្យព្យាបាល វះកាត់ជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ចាប់ពីថ្ងៃ៩ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣

    BY Khmernote Media December 19, 2022
    រួសរាន់! ក្រុមគ្រូពេទ្យភ្នែក នឹងរៀបចំការពិនិត្យព្យាបាល វះកាត់ជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ចាប់ពីថ្ងៃ៩ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣

    ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលស្រុកពញាក្រែក បានចេញសេចក្ដីជូនដំណឹង ស្តីពីការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យភ្នែកនៃកម្មវិធីជាតិសុខភាពភ្នែក ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

    រដ្ឋបាលស្រុកពញាក្រែក សូមជម្រាបលោក អភិបាលក្រុង ស្រុក ជ្រាបថា កម្មវិធី ជាតិសុខភាពភ្នែក នឹងរៀបចំការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យភ្នែកនៃកម្មវិធីជាតិសុខភាពភ្នែក សហការជាមួយមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភដោយមូលនិធិសេវា (SEVA Foundation) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

    ក្នុងន័យនេះ រដ្ឋបាលខេត្ត ស្នើ លោក អភិបាលក្រុង ស្រុក ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរស់នៅតាមឃុំ សង្កាត់នីមួយៗឱ្យបានជ្រាបជាព័ត៌មាន និងមកទទួលការពិនិត្យតាមកាលបរិច្ឆេទ និងទីតាំងដែលបានកំណត់ខាងលើ។ អាស្រ័យហេតុនេះ សូមលោក អភិបាលក្រុង ស្រុក ជ្រាប និងចាត់ចែងរៀបចំកិច្ចការ នេះឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

    ប្រភព៖ រដ្ឋបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ-District administration of Ponhea Krek

    Share This Post: