ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ចេញសេចក្ដីណែនាំពីដំណើរការគ្រឹះសា្ថនមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច ឆ្នាំសិក្សា ២០២២-២០២៣ ចូលរៀនចាប់ពីថ្ងៃទី២ ខែមករានេះ

    BY Khmernote Media December 20, 2022
    ក្រសួងអប់រំ ចេញសេចក្ដីណែនាំពីដំណើរការគ្រឹះសា្ថនមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច ឆ្នាំសិក្សា ២០២២-២០២៣ ចូលរៀនចាប់ពីថ្ងៃទី២ ខែមករានេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំលេខ៤៤ ស្តីពីដំណើរការគ្រឹះសា្ថនមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច ឆ្នាំសិក្សា ២០២២ -២០២៣។

    ក្នុងឆ្នាំសិក្សា២០២២-២០២៣ ដំណើរការរបស់គ្រឹះស្ថានមត្តេយ្យសិក្សា និងការអប់រំកុមារតូច នៅតែ ផ្ដោតសំខាន់លើការអភិវឌ្ឍផ្នែកទាំង៥ គឺសុខភាពរាងកាយ, ភាសា, បញ្ញានិងការគិត, សង្គមនិងអារម្មណ៍, និង ការអភិវឌ្ឍសីលធម៌និងវប្បធម៌ ដោយផ្អែកលើមុខវិជ្ជាចិត្តចលភាព, វិទ្យាសាស្ត្រ, សិក្សាសង្គម, បុរេគណិត, និង ភាសាខ្មែរ។

    ក្រសួងមានទិសដៅសម្រេចឱ្យបានចំណុចដៅប្រចាំឆ្នាំសិក្សា២០២២-២០២៣ នៃផែនការ យុទ្ធសាស្ត្រវិស័យអប់រំ គឺអត្រាចូលរៀនកុមារអាយុ ៥ឆ្នាំ ៦៣.១ភាគរយ អត្រាចូលរៀនកុមារអាយុ ៤ឆ្នាំ ៣៦.៣ភាគរយ និងអត្រាចូលរៀនកុមារអាយុ ៣ឆ្នាំ ១៤,១ភាគរយ ព្រមទាំងឆ្ពោះទៅសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០ គឺ “ធានាថាកុមារី និងកុមារាទាំងអស់ទទួលបានការអប់រំកម្រិត មត្តេយ្យសិក្សា, ការថែរក្សា, ការអភិវឌ្ឍកុមារតូចប្រកបដោយគុណភាព ដូច្នេះពួកគេត្រៀមខ្លួនជាស្រេចសម្រាប់ ការអប់រំកម្រិតបឋមសិក្សា”។

    ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត, ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ រដ្ឋបាលឃុំ សង្កាត់, និងគ្រឹះស្ថាន មត្តេយ្យសិក្សា ព្រមទាំងអ្នកផ្តល់សេវាអប់រំកុមារតូចទាំងអស់ នូវកិច្ចការមួយចំនួនសម្រាប់អនុវត្តក្នុងឆ្នាំសិក្សា ២០២២-២០២៣ ដូចខាងក្រោម៖

    ប្រភព៖ MoEYS Cambodia

    Share This Post: