ព័ត៌មានជាតិ
មកដឹងពីតម្លៃប្រេងសាំងថ្មី ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
BY Khmernote Media
December 21, 2022
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,០៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៥០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។
ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,១០០មានន័យថាចុះ ៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៤៥០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ ៕
