ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាស! បណ្ឌិត្យសភានគរបាលកម្ពុជា ប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន២០០កន្លែង ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលរយៈពេល ៤ឆ្នាំ

    BY Khmernote Media December 22, 2022
    ឱកាស! បណ្ឌិត្យសភានគរបាលកម្ពុជា ប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន២០០កន្លែង ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលរយៈពេល ៤ឆ្នាំ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ បណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន២០០កន្លែង ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល រយៈពេល៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

    ដោយមានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា សូមជូនដំណឹងដល់បេក្ខជនទាំងពីរភេទដែលមានបំណងប្រឡងប្រជែងយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រនគរបាល សិក្សារយៈពេល៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីបណ្តុះបណ្តាលឱ្យក្លាយជា នាយនគរបាលបន្តវេន។ និស្សិតអាហារូបករណ៍ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ដោយជោគជ័យនឹងត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា។

    អំពីទីកន្លែងនិងកាលបរិច្ឆេទ ផ្ដល់ពាក្យ-ទទួលពាក្យ៖
    ទីកន្លែងផ្តល់ពាក្យនិងទទួលពាក្យ៖ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ផ្លូវជាតិលេខ១ ចម្ងាយ២៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
    កាលបរិច្ឆេទផ្ដល់ពាក្យ៖ ចាប់ពីថ្ងៃទី៣ ដល់ទី១៧ ខែមករា ឆ្នាំ២០២៣ ដោយបែងចែកទៅតាម រាជធានី ខេត្ត ដែលជាអាសយដ្ឋានរបស់បេក្ខជន ដូចខាងក្រោម៖

    ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

    Share This Post: