ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តតាកែវ មានសិស្សប្រលងជាប់និន្ទេស A ចំនួន ៦៩នាក់ ក្នុងលទ្ធផលប្រលងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២នេះ

    BY Khmernote Media December 23, 2022
    ខេត្តតាកែវ មានសិស្សប្រលងជាប់និន្ទេស A ចំនួន ៦៩នាក់ ក្នុងលទ្ធផលប្រលងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២នេះ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅវិទ្យាល័យជាស៊ីមតាកែវ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញកាត់ស្រោមលទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២១-២០២២ សម័យប្រលងថ្ងៃទី ០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើការបិទផ្សាយនៅតាមមណ្ឌលប្រលងនានាទូទាំងខេត្តតាកែវ មានមណ្ឌលប្រលងនៅក្រុងដូនកែវ ស្រុកសំរោង ស្រុកត្រាំកក់ និងស្រុកទ្រាំង។

    បើតាមការបញ្ជាក់ពីលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា សម័យប្រឡងថ្ងៃទី ០៥-០៦ ខែធ្នូ ឆ្នាំ២០២២នេះ នៅទូទាំងខេត្តតាកែវ មានមណ្ឌលប្រឡងចំនួន ១៧មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន ០៥មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គម ១២មណ្ឌល ស្មើនឹងបន្ទប់ប្រឡង ៣៨៩បន្ទប់ និងមានបេក្ខជនសរុប ៩៥៧១នាក់ និងស្រី ៥០២២នាក់ ដោយឡែកបេក្ខជន ចំណេះទូទៅសរុប ចំនួន ៨១៥៩នាក់ បេក្ខជនស្វៃរិនចំណេះទូទៅ ចំនួន ១១៦១នាក់ បេក្ខជនបំពេញវិជ្ជា ចំនួន ១៨៦នាក់ និងបេក្ខជនស្វៃបំពេញវិជ្ជា ចំនួន ៦៥នាក់។

    ដោយឡែកលទ្ធផល ប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រលងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងខេត្តតាកែវ មាន៖

    សិស្សនិទ្ទេស A សរុបចំនួន ៦៩នាក់ ស្រី ៣៣នាក់

    សិស្សនិទ្ទេស B សរុបចំនួន ៥៤២នាក់ ស្រី ៣៤២នាក់

    សិស្សនិទ្ទេស C សរុបចំនួន ១៤២៤នាក់ ស្រី ៨៧៥នាក់

    សិស្សនិទ្ទេស D សរុបចំនួន ២២២៨នាក់ ស្រី ១៣០២នាក់

    សិស្សនិទ្ទេស E សរុបចំនួន ២៤៦៧នាក់ ស្រី ១២៩៨នាក់ ៕​

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: