វត្តគល់ទទឹង រៀបចំកម្មវិធីសមាធិឆ្លងឆ្នាំ នៅថ្ងៃទី៣១ ខែធ្នូនេះ
- BY
- Naren
- December 23, 2022
(ភ្នំពេញ)៖ ថ្ងៃឆ្លងឆ្នាំសកលជាពេលវេលាដើម្បីអបអរចុងឆ្នាំដែលនឹងកន្លងផុតទៅ ហើយស្វាគមន៍អ្វីដែលនឹងកើតមានក្នុងឆ្នាំថ្មី។ ហើយជាការប្រារព្ធពិធីដ៏ធំបំផុតមួយនៅលើពិភពលោក ព្រោះវាប្រារព្ធថ្ងៃចុងក្រោយនៃឆ្នាំនៅក្នុងប្រតិទិនថ្ងៃទី៣១ ខែធ្នូ មុនពេលចូលឆ្នាំថ្មី។
ក្នុងនោះផងដែរ ក្រៅពីកម្មវិធីកម្សាន្តសប្បាយអបអរឆ្នាំថ្មី បងប្អូនក៏អាចចូលរួមកម្មវិធីសមាធិឆ្លងឆ្នាំ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ពីម៉ោង ៤រហូតដល់ម៉ោង៦ល្ងាច នៅវត្តនិគ្រោធវ័ន ហៅគល់ទទឹង មានទីតាំងនៅ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កម្មវិធីសមាធិឆ្លងឆ្នាំ នៅវត្តគល់ទទឹង នេះបានប្រារព្ធធ្វើសឹងតែរាល់ឆ្នាំ និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋផងដែរ៕







- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






