PR

លោក Matteo ម្ចាស់បទ PANAMA នឹងមកសម្តែងថ្ងៃឆ្លងឆ្នាំ២០២២-២០២៣ក្នុងស្រុកខ្មែរ

BY
Naren
December 23, 2022

ក្រុមហ៊ុនស្រាបៀរGANZBERG បាននាំកំពូលតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺលោក Matteo ម្ចាស់បទ PANAMA នឹងមកធ្វើការសម្តែងលើឆាកប្រគំតន្ដ្រីដល់ធំជាងគេ ២ទីតាំងតំណាល់គ្នា ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី GANZBERG Uber Countdown 2023 ក៏ដូចជាដើម្បីអបអរព្រឹត្តិការណ៍ឆ្នាំសាកល២០២៣ក្នុងប្រទេសកម្ពុជា។ ក្នុងនោះដែរលោក Matteo ក៏បានសម្តែងអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលបានមកសម្តែងនៅលើឆាកតន្ត្រី GANZBERG ជាលើកទី២ និងជួបជាមួយអ្នកគាំទ្ររបស់លោកផងដែរ។

នេះមិនមែនជាលើកទី១ ដែលលោកបានធ្វើដំណើរមកដល់ដែនដីនៃព្រះរាជាណាចក្រអច្ឆរិយៈ គួរបញ្ជាក់ផងដែរថាលោកMATTEO ធ្លាប់បានមកសម្តែងនៅទីក្រុងភ្នំពេញម្តងរួចមកហើយកាលពីឆ្នាំ២០១៨ ដើម្បីអបអរសាទរដល់ស្រាបៀរ GANZBERG ឈ្នះមេដាយ មាសគុណភាពកម្រិតពិភពលោកផ្ទួនៗ ២ឆ្នាំជាប់គ្នាគឺ ឆ្នាំ២០១៧ និង២០១៨ ពីស្ថាប័នកំពូល MONDE SELECTION។ គួរបញ្ជាក់ផងដែរថាបទPANAMA របស់ MATTEO ជា បទចំរៀង ដ៏មានប្រជាប្រិយភាព និង ឥទ្ធិពលនៅលើ Tik ToK និង Youtube ដែលមាន VDO Dance Cover ច្រើនបំផុត ជុំវិញពិភពលោក៕

Share This Post: