លោកខេមរា ធ្វើការ REACTOIN លើវីដេអូTVCមួយ…. (មានវីដេអូ)
- BY
- Naren
- December 24, 2022
លោកអ្នកពិតជាធ្លាប់ស្គាល់ច្បាស់ហើយលោក ខេមរា ដែលជា Content Creator វ័យក្មេងដ៏ល្បីមួយរូបនៅលើបណ្តាញសង្គមហ្វេសប៊ុក និង TIKTOK ដែលទទួលបានប្រជាប្រិយភាពពីសំណាក់មហាជន ជាពិសេសក្នុងស្រទាប់យុវវ័យ តាមរយៈការធ្វើ Content ទាក់ទងចំណេះទូទៅ និងវីដេអូ Reaction នានាជាដើម រហូតរូបលោកទទួលបានពានរង្វាន់ «អ្នកបង្កើតមាតិកាប្រចាំឆ្នាំ២០២២» ថែមទៀតផង។


យ៉ាងណាមិញថ្មីៗនេះ ខេមរា បានធ្វើការ Reaction លើវីដេអូ TVC មួយរបស់ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ដែលមានចំណងជើងថា «អាថ៌កំបាំង» ដែលបានផុតនៅលើផេកផ្លូវការរបស់ក្រុមហ៊ុនកន្លងទៅ។ Content Creator វ័យក្មេងរូបនេះពេញចិត្ត និងកោតសសើរចំពោះការថត និងកាត់តប្លង់ពិតជាអស្ចារ្យសឹងគ្រប់ឈុតឆាកយ៉ាងខ្លាំង មិនដាច់ពីមាត់។

នៅក្នុងវីដេអូ Reaction ដែលមានរយៈពេលប្រហែល៥នាទីនោះ លោកខេមរា និយាយបែបនេះថារូបលោកក៏មានវត្តមានចូលរួមសម្តែងផងដែរ។ លោកបានពោលថា លោកមានការសប្បារីករាយ និងភ្ញាក់ផ្អើលជាខ្លាំងដែលរូបលោកបានចូលរួមថតជាមួយរៀមច្បងសិល្បៈករល្បីៗដូចជា លោកពូ ទេព រិន្ទដារ៉ូ, បងរ៉ាស៊ី, បងម៉ានិត និងបងយ៉ាងនុត ។



បច្ចុប្បន្នក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ កំពុងមានសន្ទុះយ៉ាងខ្លាំង និងកំពុងចរាចរណ៍លក់នៅលើទីផ្សារកម្ពុជា ដែលជាផលិតផល គិតពីសុខភាព និងគុណភាពជាចំបង ដែលក្នុងនោះទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់មានពីរចំណុះ និង៤រសជាតិសម្រាប់ជ្រើសរើសផងដែរ ។


ដើម្បីកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូទាំងអស់គ្នាតាមរយៈLink ខាងក្រោម៖
ចុចទស្សនា Link Video: https://fb.watch/hBqB3k_9vj/
- Share This Post:






