ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីឆ្កឹះសោទ្វារផ្ទះជួលលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ស្ថិតនៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ

    BY Khmernote Media December 24, 2022
    កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីឆ្កឹះសោទ្វារផ្ទះជួលលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ស្ថិតនៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ដោយមានការបញ្ជាដឹកនាំពីលោក វរសេនីយ៍ឯក ម៉ៅសឿត អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ប៉ុស្តិ៍នគរបាលច្បារអំពៅទី២ សហការជាមួយផ្នែកព្រហ្មទណ្ឌខណ្ឌ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ស្តីពីករណី លួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវ ៣៥៧ ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ម៉ោង០៤ និង៣០នាទី។

    ជនរងគ្រោះឈ្មោះ ហេង ទី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។

    ជនសង្ស័យឃាត់ខ្លួនចំនួន ០៣នាក់៖
    ១-ឈ្មោះ សុខ ថៃ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។
    ២-ឈ្មោះ ចាន់ សីហា ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។
    ៣-ឈ្មោះ កូវឌី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ជនសង្ស័យទាំង ០៣នាក់ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

    ហេតុការណ៍៖ មុនពេលកើតហេតុជនរងគ្រោះបានចាក់សោទ្វារផ្ទះកើតហេតុត្រឹមត្រូវ រួចទៅដេកនៅផ្ទះផ្សេង ស្រាប់តែមានជនសង្ស័យ ០៣នាក់ ឈ្មោះ សុខ ថៃ, ឈ្មោះ ចាន់ សីហា និងឈ្មោះ កូវឌី ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១V-៤៩៨៦ មកឈប់ក្បែរផ្ទះជនរងគ្រោះនាំគ្នាយកដែកកែច្នៃចុងស្រួចឆ្កឹះសោទ្វារផ្ទះឲ្យរបើកចូលលួចយកទ្រព្យសម្បត្តិរួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាស្កូបពី ពណ៌ស មិនចាំផ្លាកលេខ, ទូរទស្សន៍ ០១គ្រឿង និងកៅអីដែកបត់១០ គេចខ្លួនយកម៉ូតូទៅលក់ឲ្យគេបានប្រាក់ ២០០ដុល្លារ និងយកកៅអី០៩ ទៅលក់ឲ្យគេបានប្រាក់ ១០ម៉ឺនរៀល ចែកគ្នាទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។

    +ជនសង្ស័យឈ្មោះ កូវ ឌី មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៧៧៤ ដ.ច.ន ចុះថ្ងៃទី ០៥-០៧-២០២២ ចេញដោយលោក ធឹម ឬទ្ធី ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ ពីបទ៖ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវ បេតុង ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាល ពីថ្ងៃទី ០៩-០៣-២០២២។ ជាលទ្ធផលធ្វើតេស្តិ៍ទឹកនោមរបស់ជនសង្ស័យទាំង ០៣នាក់៖ វិជ្ជមាន (មានសារធាតុញៀន ) ៕

    ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២

    Share This Post: