PR

វគ្គផ្តាច់ព្រ័ត្រយប់នេះហើយ! តើនរណានឹងក្លាយជាម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី៣នេះ

BY
Naren
December 24, 2022

នៅទីបំផុតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ វគ្គដ៏រំភើបញាប់ញ័រ វគ្គដែលទស្សនិកជន អ្នកទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែ នឹងឈានមកដល់ក្នុងរាត្រីនេះហើយ។ ទស្សនិកជននឹងរំភើបជាមួយនឹងការស្វាគមន៍ម្ចាស់ពានរង្វាន់រដូវកាលថ្មី ដែលនឹងរីកដុះឡើង ដោយការផ្ញើសារច្រើនជាងគេពីមហាជនទូទាំងប្រទេស ។

បេក្ខជន Top6 ដែលត្រូវឡើងលើឆាកចុងក្រោយគេរួមមាន TeamZono បេក្ខជន សារុំ បញ្ញាស័ក្ត និង បេក្ខនារី ហាង មួយគាង, TeamNisa បេក្ខនារី ម៉ូញ សៀវវិនថិច និង បេក្ខនារី រ៉ន ណាវី, TeamKanha បេក្ខជន គុំ ចាន់តារា និង បេក្ខនារី ពៅ ស្រីនិត។ ពួកគេទាំង៦នឹងត្រូវប្រកួតយ៉ាង ស្វិតស្វាញ ប្រមូលអស់ពីសមត្ថភាពដែលលាក់ទុកក្នុងខ្លួនទាំងប៉ុន្មានបញ្ចេញឱ្យអស់ ដើម្បីឱ្យទស្សនិកជនបានឃើញ និងសម្រេចចិត្តកាន់តែច្បាស់ ព្រមទាំងជឿជាក់លើសមត្ថភាពពួកគេឱ្យប្រាកដ ថាតើម្នាក់ណាសាកសមជា ម្ចាស់ជ័យលាភីពិតប្រាកដ។ កុំភ្លេចតាមដានទាំងអស់គ្នា ផ្ញើសារទាំងអស់គ្នា ដើម្បីឱ្យ ការស្រលាញ់របស់លោកអ្នកអាចបានទៅដល់អាយដលរបស់ខ្លួន។ ភាពល្បីល្បាញនៃកម្មវិធីរដូវកាលនេះ ជាមោទកភាពមួយសម្រាប់បេក្ខជន គណៈកម្មការ ក៏ដូចជាក្រុមការងារអ្នករៀបចំកម្មវិធីទាំងមូល ដែលទទួលបានភាពជោគជ័យខ្លាំង សម្រាប់រដូវកាលនេះ ។

ចូលរួមទស្សនាផ្ទាល់នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធី ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និងលើផេកហ្វេសប៊ុកផ្លូវការ The Voice Kids Cambodia៕

Share This Post: