ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គួរអោយសរសើរ! សិស្សនិទ្ទេស A នៅវិទ្យាល័យហ៊ុន សែន វាលរេញ រស់នៅជាមួយលោកយាយ តស៊ូរៀនផង ស៊ីឈ្នួលលាងម៉ូតូផង ដើម្បីផ្សំចំណូលជាមួយគ្រួសារ

    BY Khmernote Media December 24, 2022
    គួរអោយសរសើរ! សិស្សនិទ្ទេស A នៅវិទ្យាល័យហ៊ុន សែន វាលរេញ រស់នៅជាមួយលោកយាយ តស៊ូរៀនផង ស៊ីឈ្នួលលាងម៉ូតូផង ដើម្បីផ្សំចំណូលជាមួយគ្រួសារ

    ខេត្តព្រះសីហនុ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បាននាំយកថវិកា និងអំណោយកាកបាទក្រហមកម្ពុជា ជូនដល់ប្អូនស្រី ភាព ស្រីណាក់ ជាសិស្សនៅវិទ្យាល័យហ៊ុន សែន វាលរេញ រស់នៅជាមួយលោកយាយ ប្អូនស្រីមានជីវភាពរស់នៅខ្សត់ខ្សោយ រៀនផង ស៊ីឈ្នួលលាងម៉ូតូផង ប៉ុន្តែនៅតែបន្តប្រឹងប្រែងរៀនសូត្រ ទទួលបានលទ្ធផលនិទ្ទេស A​។

    ក្នុងនោះ ឯកឧត្តម គួច ចំរើន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ក្មួយស្រី ភាព ស្រីណាក់ រស់នៅជាមួយលោកយាយ មុខរបរលាងចាន តាមរោងការ រោងបុណ្យ ក្មួយរៀនផង ស៊ីឈ្នួលលាងម៉ូតូផង ផ្សំចំណូលគ្រួសារជាមួយលោកយាយ តែក្មួយរៀនពូកែណាស់ ប្រឡងបាននិទ្ទេស A ។ ក្មួយចង់ធ្វើគ្រូបង្រៀន សូមអោយអនាគតក្មួយទទួលបានជោគជ័យ “

    សូមបញ្ជាក់ថា យុវតី ភាព ស្រីណាក់ មកពីសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ នៃខេត្តព្រះសីហនុ បានទទួលចំណាត់ថ្នាក់និទ្ទេស A លំដាប់ពិន្ទុ ៩៩.២២៧ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២៕

    ប្រភព៖ គួចចំរើន/KuochChamroeun

    Share This Post: