ព័ត៌មានជាតិ
ផ្អើលទាំងយប់! អគ្គិភ័យ បានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅស្ថិតនៅអគារបុរីកីឡា ក្នុងសង្កាត់វាលវង់
BY Khmernote Media
December 26, 2022
រាជធានីភ្នំពេញ៖ (ព័ត៌មានបឋម) យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កាលពីយប់មិញនេះ វេលាម៉ោង ០១៖២០ នាទីយប់ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មានករណីអគ្គិភ័យ បានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងដែលស្ថិតនៅអគារបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានកំពុងតែជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនៅទីកន្លែងកើតហេតុផ្ទាល់ផងដែរ ៕



ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ