PR

ភ្ញាក់ផ្អើល! សារ៉ាយ សក្ខណា ត្រលប់មកសម្តែងសារជាថ្មី

BY
Naren
December 26, 2022

តារាសម្តែងដ៏ល្បីឈ្មោះយ៉ាងខ្លាំងកាលពីខ្ទង់ដប់ឆ្នាំមុន អ្នកនាង សារ៉ាយ សក្ខណា បានលាចាកពីសិល្បៈអស់ច្រើនឆ្នាំគួរសម បន្ទាប់ពីបានរៀងការជាមួយអនិកជននៅអាមេរិក។ តែយ៉ាងណា ជារឿយៗអ្នកនាងតែបង្ហាញខ្លួនមិនឆ្ងាយដាច់ពីសិល្បៈឡើង គ្រាន់តែមិនមានការសម្តែងជាថ្មីតែប៉ុណ្ណោះ។

ថ្មីៗនេះទស្សនិកជនបានទទួលភាពភ្ញាក់ផ្អើលបន្ទាប់ពីឃើញការផ្សព្វផ្សាយរឿងថ្មីរបស់ទូរទស្សន៍ ហង្សមាស ដែលមានអ្នកនាង សារ៉ាយ សក្ខណា ជាតួឯក។ ទោះខានសម្តែងច្រើនឆ្នាំ តែតាមរយៈឈុតខ្លីៗឃើញថាទេពកោសល្យរបស់តារាឆ្នើមម្នាក់នេះនៅតែទាក់ចិត្តគួរឱ្យចង់ទស្សនា។ រង់ចាំទស្សនាទាំងអស់គ្នាថាតើការបង្ហាញខ្លួនសារជាថ្មីរបស់អ្នកនាងនឹងនាំទស្សនីយភាពមកបែបណាខ្លះ? រឿង «ធាតុពិត» ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ម៉ោង៧-៨យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕

Share This Post: