ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរបរិស្ថានខេត្តក្រចេះ នឹងស្រាវជ្រាវរកអត្តសញ្ញាណជនដែលក្លែងបន្លំធ្វើជាមន្ត្រីបរិស្ថាន ដើរជំរិតទារប្រាក់ប្រជាពលរដ្ឋ មកចាត់ការតាមច្បាប់

    BY Khmernote Media December 27, 2022
    មន្ទីរបរិស្ថានខេត្តក្រចេះ នឹងស្រាវជ្រាវរកអត្តសញ្ញាណជនដែលក្លែងបន្លំធ្វើជាមន្ត្រីបរិស្ថាន ដើរជំរិតទារប្រាក់ប្រជាពលរដ្ឋ មកចាត់ការតាមច្បាប់

    ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរបរិស្ថានខេត្តក្រចេះ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរបរិស្ថានខេត្ត សូមសម្តែងការសោកស្តាយចំពោះសកម្មភាពរបស់ជនមួយក្រុមតូច ដែលតែងតែចេញមុខ មកធ្វើការអះអាង និងក្លែងបន្លំថាខ្លួនជាមន្ត្រីបរិស្ថានដើម្បីធ្វើការទប់ស្កាត់បទល្មើស ធនធានធម្មជាតិ តែការពិតជនទាំងអស់នេះបានធ្វើការអុកឡុក បំពុលសង្គមដោយយកឈ្មោះ បរិស្ថានជាគោល ក្នុងការជម្រិតទារប្រាក់សាធារណៈជនជាហូរហែស្ទើរគ្រប់ទីកន្លែង។

    ថ្មីៗនេះយោងតាម បណ្តាញសង្គមសារព័ត៌មានមួយឈ្មោះ សារព័ត៌មាន កម្ពុជាឈ្នះ បានធ្វើការបង្ហោះ ពីករណីមានបុគ្គល ម្នាក់អះអាង ថាខ្លួនជាមន្ត្រីបរិស្ថាន ជាអ្នកជំនាញទប់ស្កាត់បទល្មើស ធនធានធម្មជាតិ មកធ្វើការឃាត់ ម៉ូតូរ៉ឺម៉ក ដឹកគ្រែ និងតុបន្តិចបន្តួចរបស់ប្រជាពលរដ្ឋលក់ដូរចិញ្ចឹមក្រពះ ដើម្បីជម្រិតទារប្រាក់គាត់ ដែលប្រព្រឹត្តទៅនៅក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ការក្លែងបន្លំជាមន្ត្រីបរិស្ថានមកប្រើប្រាស់ នេះវាជាមធ្យោបាយមួយដើម្បីដើរជម្រិតទារប្រាក់ប្រជាពលរដ្ឋ។ មន្ទីរបរិស្ថានខេត្តក្រចេះ សូមធ្វើការបញ្ជាក់ថា បុគ្គលដែលសារព័ត៌មានឈ្មោះ សារព័ត៌មាន កម្ពុជាឈ្នះ មានផុសខាងលើពុំមែនជាមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តក្រចេះឡើយ។

    ហេតុនេះមន្ទីរ បរិស្ថានខេត្តក្រចេះ នឹងស្រាវជ្រាវរកកំណត់អត្តសញ្ញាណជនដែលប្រព្រឹត្តដើម្បីបន្តនីតិវិធី។ មន្ទីរបរិស្ថានខេត្តក្រចេះ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនដែលតាំងខ្លួនជាអ្នកការពារ និងអភិរក្ស ធនធានធម្មជាតិទាំងអស់បញ្ឈប់នូវសកម្មភាពក្លែងបន្លំយកឈ្មោះមន្ទីរបរិស្ថានមកប្រើប្រាស់បន្តទៀត ៕

    ប្រភព៖ មន្ទីរបរិស្ថានខេត្តក្រចេះ

    Share This Post: