ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លិចទូកនេសាទមួយគ្រឿងស្ថិតនៅខាងលិចកោះទន្សាយ បណ្ដាលឱ្យមនុស្ស៥នាក់ធ្លាក់ចូលក្នុងសមុទ្រ ក្នុងនោះមានម្នាក់អាយុ ៥៤ឆ្នាំ មិនទាន់រកឃើញ

    BY Khmernote Media December 28, 2022
    លិចទូកនេសាទមួយគ្រឿងស្ថិតនៅខាងលិចកោះទន្សាយ បណ្ដាលឱ្យមនុស្ស៥នាក់ធ្លាក់ចូលក្នុងសមុទ្រ ក្នុងនោះមានម្នាក់អាយុ ៥៤ឆ្នាំ មិនទាន់រកឃើញ

    ខេត្តកែប៖ នៅថ្ងៃទី២៨ ខែធ្នូ​ ឆ្នាំ២០២២ យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា ទូកនេសាទប្រភេទទូកកន្ទុយវែងមួយគ្រឿងបានលិចក្នុងសមុទ្រ កាលពីម៉ោងជិត១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចចុងពយខាងលិចកោះទន្សាយប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប។

    បើតាមសមត្ថកិច្ចបញ្ជាក់ថា នៅលើទូកមានមនុស្សចំនួន ៥នាក់ បច្ចុប្បន្នជួយសង្គ្រោះស្រង់ពីសមុទ្របានចំនួន ៤នាក់ នៅបាត់ខ្លួនម្នាក់ទៀត។ សូមបញ្ជាក់ថា ក្រោយហេតុការណ៍នេះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបញ្ជា កម្លាំងស្នាក់ការកោះពោធិ៍ ចេញជួយរុករកសង្គ្រោះជនរងគ្រោះដោយសហការជាមួយទូកនេសាទ ជួយស្រង់មនុស្សបានចំនួន ៤នាក់ នៅរស់រានមានជីវិតរួមមាន៖

    1-ឈ្មោះ ផន ស៊ីន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ តាកុងទូក នៅភូមិបោសក្រូច ត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។
    2-ឈ្មោះឆេង ស៊ីម ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកូនដៃទូក ភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
    3-ឈ្មោះ កៀវ ថា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ កូនដៃទូកនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
    4-ឈ្មោះ អុយ ធឿន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរកូនដៃទូក នៅភូមិបោសក្រូច ឃុំបោសក្រូច ស្រុកទឹកឈូ ខេត្តកំពត។

    និងស្រង់ទូកលិច អូសយកមកឆ្នេរ និង នៅបន្តល្បាតរកអ្នកដែរបាត់ខ្លួន ឈ្មោះ អុយ បាន ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរកូនដៃទូក នៅភូមិបោសក្រូច ស្រុកទឹកឈូ ខេត្តកំពត។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្វែងរកអ្នកបាត់ខ្លួនម្នាក់ទៀត មិនទាន់ដឹងពីជោគវាសនាយ៉ាងណានៅឡើយ៕

    ប្រភព៖ លោក Huy Bunleng News

    Share This Post: