Peugeot Motocycles សម្ពោធម៉ាកយីហ៊ោរ១២៣ឆ្នាំរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា
- BY
- Naren
- December 28, 2022
១២៣ឆ្នាំបន្ទាប់ពីវាត្រូវបានបង្កើតឡើង ក្រុមហ៊ុនម៉ូតូ Peugeot Motocycles កំពុងបោះជំហានរបស់ខ្លួនយ៉ាងស្វិតស្វាញជាមួយទីផ្សារថ្មីរបស់អាស៊ីនោះគឺប្រទេសកម្ពុជា។

ភ្នំពេញ៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២, Peugeot Motocycles ដែលជាម៉ាកម៉ូតូដែលកំពុងរីកចម្រើនលឿនបំផុតក្នុងពិភពលោក ថ្ងៃនេះបានប្រកាសចូលក្នុងប្រទេសកម្ពុជា ដោយមានក្រុមហ៊ុន TF Motors ជាអ្នកចែកចាយផ្លូវការ។ យីហោម៉ូតូដ៏ល្បីល្បាញនេះនឹងបើកដំណើរការអគារតាំងបង្ហាញដំបូងរបស់ខ្លួននៅចំកណ្តាលទីក្រុងភ្នំពេញនៅមហាវិថីសហព័ន្ធរុស្សី ដោយចាប់ផ្តើមដំណើរការពេញលេញក្នុងដើមឆ្នាំ២០២៣។
Peugeot គឺជាម៉ាកយីហ៊ោដែលមានអាយុកាលជាង២សតវត្សមកហើយជាមួយនឹងការច្នៃប្រឌិតខ្ពស់បូករួមនិងភាពជោគជ័យកន្លងមក។ រហូតមកដល់សព្វថ្ងៃនេះ ម៉ាកយីហោមួយនេះក៏កំពុងនាំមុខគេក្នុងឧស្សាហកម្មយានយន្តនៅប្រទេសបារាំងផងដែរ។ ដូច្នេះជានិច្ចជាកាលស្របនឹង DNA ដ៏ស៊ីជម្រៅនៃម៉ាកយីហោមួយនេះវានៅតែបន្តច្នៃប្រឌិតនិងអភិវឌ្ឈន៍ខ្លួនអោយសមស្របតាមបច្ចេកវិទ្យាសម័យថ្មី។
Peugeot Motocycles នឹងចូលមកទីផ្សារប្រទេសកម្ពុជាជាមួយនឹងម៉ូដែលដ៏ពេញនិយមចំនួនពីរដែលមានម៉ាស៊ីន 150cc និង 125cc។ ម៉ូដែលទាំងពីរនោះគឺ៖ Peugeot Django 150 & Peugeot Tweet 125. ម៉ូឌែលទាំងពីរនេះផងដែលនឹងមានលក់ក្នុងប្រទេសកម្ពុជាជាមួយនឹងតម្លៃប្រហាក់ប្រហែលម៉ូតូ Honda Scoopy៕




- Share This Post:






