អ្នកវិទ្យាសាស្ត្ររកឃើញវិធីពន្យារកំណើតថ្មី ដោយគ្រាន់តែបិទរបស់នេះនៅលើដៃ គឺអាចពន្យារកំណើតបានតែម្តង
- BY
- autoadmin
- January 15, 2019
ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញវិធីម៉្យាងដើម្បីពន្យារកំណើត ដោយអ្នកមិនចាំបាច់ប្រើថ្នាំប្រចាំថ្ងៃអ្វីទៀតឡើយ។ ការរកឃើញថ្មីនេះនឹងត្រូវជំនួសដោយបំណះតូចមួយមានម្ជុលមីក្រូជីវចលដែលមានអ័រម៉ូនពន្យារកំណើតនៅក្នុងនោះ។ បន្ទាប់ពីដាក់ ៥ វិនាទីទៅលើដៃអ្នកប្រើប្រាស់ ម្ជុលតូចៗទាំងនោះនឹងចាក់ទៅក្រោមផ្ទៃស្បែកដើម្បីបញ្ចេញជាតិថ្នាំយឺតៗ បន្ទាប់មកវានឹងរលាយចូលស្បែករបស់អ្នក។ ការសាកល្បងលើសត្វកណ្តុរដែលបានពិពណ៌នានៅក្នុងការស្រាវជ្រាវថ្មីមួយដែលចេញផ្សាយនៅថ្ងៃនេះបានបង្ហាញថា ម្ជុលមីក្រូជីវចលនេះនឹងរលាយដោយសុវត្ថិភាព ហើយឧបករណ៍នេះបានបង្កើនកម្រិតអរម៉ូនចាំបាច់ដើម្បីការពារការមានផ្ទៃពោះរបស់ស្ត្រី។
ការរកឃើញនេះគឺប្រៀបដូចជាការផ្លាស់ប្តូរហ្គេមមួយសម្រាប់នារី ឬស្ត្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះការទៅពិគ្រោះជាមួយគ្រូពេទ្យរបស់ពួកគេចំណាយពេលច្រើន មិនជាប់លាប់ និងមានកំណត់។ ហើយពេលខ្លះមនុស្សជាច្រើនក៏ភ្លេច និងមិនបានប្រើថ្នាំពន្យារកំណើតឱ្យបានគ្រប់ពេលវេលាដែលជាហេតុធ្វើឱ្យថយចុះនូវប្រសិទ្ធភាពពន្យារកំណើត។ ដូចនេះការពន្យារកំណើតរយៈពេលយូរអង្វែងដូចជា៖ ការដាក់កងខ្លីមួយនៅក្នុងដៃ (implant) ចាក់ថ្នាំ (shot) និង IUD (ដាក់កងនៅក្នុងស្បូន) ច្រើនតែទទួលបានការអនុម័ត និងណែនាំពីពេទ្យរោគស្រ្តី ប៉ុន្តែវានៅតែមានកំហុសឆ្គងតិចតួច។ យ៉ាងណាមិញពេលនេះគឺស្ត្រីទាំងនោះមិនពិបាកទៀតឡើយ ដោយពួកគេគ្រាន់តែត្រូវការប្រើនូវបន្ទះបំណះតូចមួយនេះ ដែលបិទម្តងអាចមានប្រសិទ្ធភាពបានដល់ទៅ ១ខែ ពេញ៕



អត្ថបទ៖ លីដា
ប្រភព៖ dailymail
- Share This Post:






